ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ពន្ធដារ​បាន​ជាង៧០០លាន​ដុល្លារ ក្នុង​ឆមាស​ទី១ឆ្នាំ២០១៥
07, Jul 2015 , 2:58 pm        
រូបភាព
អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ បាន​ចំនួន២,៨២៧,០១៩.៥៥លាន​រៀល ស្មើនឹង៧០៦.៧៥លាន​ដុល្លា ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៥ កើនឡើង៣៨.៥៣ភាគរយ បើ​ធៀប​នឹង​ចំណូល​ពន្ធដារ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤ ។ ដោយឡែក​ក្នុង​ខែមិថុនា អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ចំណូល​ពន្ធ​ចំនួន៣៦៤,៦២៤.២៦លាន​រៀល ស្មើនឹង​ចំនួន៩១.១៦លាន​ដុល្លារ។



ក្នុង​រយៈពេល៦ខែ ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ បាន​ចំនួន២,៨២៧,០១៩.៥៥លាន​រៀល ស្មើនឹង៧០៦.៧៥លាន​ដុល្លារ។ ចំណូល​នេះ កើនឡើង​ចំនួន៧៨៦,៣១៤.៣៤លាន​រៀល ស្មើនឹង៣៨.៥៣ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៤ ។ តួលេខ​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូក​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំឆមាស​ទី១ ឆ្នាំ២០១៥ ។

កិច្ចប្រជុំ​ក៏បាន​បង្ហាញ​ពី​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​នៅក្នុង​ខែមិថុនា​កន្លងទៅ​ដែរ។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​នៅក្នុង​ខែមិថុនា​មាន​ចំនួន៣៦៤,៦២៤.២៦លាន​រៀល ស្មើនឹង​ចំនួន៩១.១៦លាន​ដុល្លារ។ 

សូមបញ្ជាក់ថា ក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ ផ្ទៃក្នុង​បាន​ចំនួន១,២៩៣,៦៥៩លាន​រៀល ស្មើនឹង​ប្រមាណ៣២៣.៤២លាន​ដុល្លារ កើនឡើង៤៨.៥៣ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤ ៕






© រក្សាសិទ្ធិដោយ thmeythmey.com