ព័ត៍មានសុខភាព
សុខភាព៖ ស្ត្រី​ដែល​មិន​ធ្លាប់​ដល់​ចំណុចកំពូល​គួរធ្វើ​ម៉េច?
07, Nov 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​ប្រហែលជា១០%នៃ​ស្ត្រី​ដែល​មិន​ធ្លាប់បាន​ដល់​ចំនុចកំពូល​ទាល់តែសោះ​ទាំង​ជាមួយ​ដៃគូ និង​ទាំង​ក្នុងពេល​សម្រេច​កាម​ដោយ​ខ្លូន​ឯង។ ជាការ​ពិតណាស់​មាន​ស្ត្រី​មួយចំនួន​បាន​ជ្រើស​យក​វិធី​របស់​ពួកគេ​គឺ​ចូល​ទៅរក​ការព្យាបាល។



 នោះ​ហើយ​ជា​ពេលដែល​អ្នក ជំនាញ​បាន​ប្រាប់​ស្ត្រី​ទាំងនេះ​ថា​ជា​ដំណឹង​ល្អ​ដែលថា  វា​គឺអាច​ធ្វើទៅបាន​ដោយ​គ្រាន់តែ​រៀន​ដើម្បី ឱ្យមាន​ការឈាន​ដល់​ចំនុចកំពូល ។មេរៀន​ដំបូង និង​សំខាន់បំផុត​នោះ​គឺជា​ការអនុវត្ត​អោយ មាន​តុល្យភាព​នៃ​ការ​ខំប្រឹង និង​ការឈប់​សំរាក​ក្នុងអំឡុងពេល​មាន​សកម្មភាព​ផ្លូវភេទ។ ប៉ុន្តែ ស្ត្រី​ទាំង​នោះបាន​សួរថា​តើ​ពួកគេ​អាចមាន​ទាំង​ការ​ខំប្រឹង និង​ការ​សម្រាក​ក្នុងពេល​តែមួយ​បាន យ៉ាងដូចម្តេច?  វា​ជា​សំនួរ​ដ៏​ល្អ​ហើយ​នៅទីនេះ​គឺជា​ចម្លើយ​ដែល​ចែកជា​ពីរ​ជំហាន :

ជំហាន​ទី១:  ការ​ខំប្រឹង ប្រភេទ​នៃ​ការ​ខំប្រឹង​ដែល​អាចជួយ​អោយ​ស្ត្រី​ឈានដល់​ចំនុចកំពូល នោះ​គឺជា​ការ​ខំប្រឹង​សាច់ដុំ( myotonia ) ។ ស្ត្រី​ជាច្រើន​មានការ​ភាន់ច្រឡំ​ថា​ពួកគេ​គួរតែ សម្រាក​ដោយ​គ្រាន់តែ​គេង​នៅ​ស្ងៀម​ដោយសារតែ​ពួកគេ​បានលឺ​ថាអោយ​សម្រាក​បន្ធូ​រ​អារម្មណ៍​ក្នុងអំឡុងពេល រួមភេទ​គឺជា​ការសំខាន់។ ប៉ុន្តែ​វា​មានន័យថា​ការ​ប្រឹង​សាច់ដុំ​ជា​ញឹក ញាប់​ចាំបាច់​សម្រាប់​ការ​ឈានដល់​ចំនុចកំពូល។ ភាគច្រើន​នៃ​ស្ត្រី​រៀន​ដើម្បីឱ្យ​មានការ​ដល់ ចំនុចកំពូល​ជា​លើកដំបូង​របស់​ពួកគេ​ដោយ​ធ្វើអោយមាន​ភាពស្មើគ្នា​រវាង​ការ​ប្រឹង​សាច់ដុំ​ជើង សាចដុំ​ពោះ​និង​សាច់ដុំ​កំ​ប៉ះ​គូថ។មិន​គួរឱ្យភ្ញាក់ផ្អើល​នោះទេ​ដែល​ស្ត្រី​បាន​រាយការណ៍​ថា ភាគច្រើន​នៃ​ការ​ឈានដល់​ចំនុចកំពូល​បាន​ជំរុញអោយមាន​ការ​កន្ត្រាក់​សាច់ដុំ​នៅក្នុង​ផ្នែក​ខាងក្រោម​នៃ​អាង​ត្រគាក​របស់​ពួកគេ។ ទាំងនេះ​គឺជា​សាច់ដុំ​ដូចគ្នា​ដែល​កន្ត្រាក់​ដើម្បី​បញ្ឈប់ លំហូរ​នៃ​ទឹកនោម​ផងដែរ។តើ​អ្វីដែល​ភ្ជាប់​រវាង​ការ​កន្ត្រាក់​សាច់ដុំ​និង​ការ​ឈានដល់​ចំនុចកំពូល? សម្រើប ការ​កន្ត្រាក់​សាច់ដុំ​មួយចំនួន​ធ្វើអោយ​បង្កើន​លំហូរ​ឈាម​នៅ​ទូទាំង​រាងកាយ ហើយ​ជា​ញឹកញាប់​ទៅកាន់​តំបន់​ប្រដាប់បន្តពូជ។ ការ​សម្រើប​ពិតណាស់​គឺជា​វិធី​ដែល ជួយ​នាំ​ស្ត្រី​ដើម្បី​ឈានដល់​ចំនុចកំពូល ។

ជំហាន​ទី ២: សម្រាក តើ​សម្រាក​នៅ​កន្លែង​ណា​សំរាប់​រឿ​មួយ​នេះ? ចំលើយ​គឺ​នៅក្នុង​ខួរក្បាល ។ ក្នុងអំឡុងពេល​រួមភេទ​ស្ត្រី​ជាច្រើន​រកឃើញថា​វា​មាន​ប្រយោជន៍​ក្នុងការ​សម្រាក​ខួរក្បាល ដោយ​មិន​គិត​រឿង​អ្វី​ផ្សេង​ជាមួយនឹង​គំនិត​បែបនេះ​នឹង​បង្កើន​នូវ​សម្រើប​ផ្លូវភេទ​ជាជាង ជាមួយនឹង​ភាព​តានតឹង​ក្នុង​អារ​ម្មរ​ណ៏ គំនិត​អវិជ្ជមាន​ដែល​អាច​កាត់បន្ថយ​សម្រើប​ផ្លូវភេទ របស់​អ្នក៕
 

ផ្តល់សិទ្ធិ​ដោយ​គ្រូពេទ្យ​www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com