ជាតិ
ហេង ស្រី​ខួច ទុក​ស្នេហា​ទៅ​ម្ខាង ព្រោះ​រវល់​អាជីព​សិល្បៈ
15, Jul 2015 , 10:01 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារា​សម្តែង​ពន្លក​ថ្មី កំពុង​ស្រ​វ៉ា​បាន​តំណែង​ជា​តួអង្គ​ស្រី​ស្នេហ៍​គេ កញ្ញា ហេង ស្រី​ខួច បាន​ទម្លាយ​ឲ្យ​ដឹងថា មានបុរសៗរូប​សង្ហា​ជាច្រើន បាន​តាម​ប្រ​ម៉ាញ់​ស្នេហ៍​ពី​នាង​មិន​ឈប់​មិន​ឈរ​នោះទេ តែ​នាង​ហាក់​មិន​អើពើ ព្រោះតែ​ពេលនេះ កំពុង​ជាប់រវល់​ជាមួយ​ការងារ​សិល្បៈ រហូត​លែង​ចង់​គិត​ខ្វល់​ពី​រឿង​ស្នេហា។



ស្រី​ស្អាត​សិច​ស៊ី សម្រស់​ឆើតឆាយ កញ្ញា ហេង ស្រី​ខួច បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា ដោយសារតែ​បច្ចុប្បន្ន អាជីព​សិល្បៈ​របស់​នាង​កំពុងតែ​ចាប់ផ្តើម​ងើបឡើង សម្បូរ​ការងារ​ច្រើន​គួរសម ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​មិនសូវមាន​ពេលទំនេរ គិត​រឿង​ផ្សេង (សេ្ន​ហា) ។

តារា​ស្រី​សាច់​សរ​ម៉ដ្ឋ​រលោង​រូបនេះ បាន​អួត​ប្រាប់ថា " ខ្ញុំ​ទទួលស្គាល់ថា កន្លងមក​ធ្លាប់មាន​អ្នក​តាម​ស្រលាញ់​ច្រើន​គួរសម​ដែរ ភាគច្រើន​ជា​អ្នករកស៊ី ប៉ុន្តែ​ដោយសារតែ​ខ្ញុំ​មិនមាន​ពេលទំនេរ ទើប​ខ្ញុំ​មិន​ចង់​និយាយ​ពី​រឿងនេះ​ដោយ​ចំហរ ខ្លាច​គេ​យល់ច្រឡំ។ សម្រាប់​ខ្ញុំ​ពេលនេះ គឺ​ចង់​ទុកពេល​សម្រាប់​ការងារ ឲ្យ​បាន​ច្រើន​សិន ពេល​មានឈ្មោះ​ល្បី ទើប​គិតពី​រឿងនេះ" ។

នេះ​មិនមែនជា​លើក​ទី១ទេ ដែល​អ្នកសិល្បៈ​ភាគច្រើន បានលើកឡើង ពេលដែល​ពួកគេ​បាន​បោះជំហាន​ចូលប្រឡូក​សិល្បៈ ហើយ​តែងតែ​ប្រកាស​ក្តែងៗថា ខ្លួន​មិនមាន​ម្ចាស់​ចិត្ត ឬក៏​សង្សារ​អ្វី​ឡើយ។ ប៉ុន្តែ​នៅ​ទីបំផុត រងើកភ្លើង​ស្នេហ៍​មួយ​បាន​ឆាបឆេះ​ឡើង ធ្វើ​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ។ ដោយឡែក កញ្ញា ស្រី​ខួច បែរជា​និយាយថា " រឿង​ស្នេហា​ពេលនេះ ខ្ញុំ​មិនទាន់​អាចនិយាយបាន​ទេ ពេលណា​ពេល​ហ្នឹង​ចុះ..! ប្រសិនបើ​ខ្ញុំ​និយាយ​ទៅ ទស្សនិកជន​ខ្លះ​ក៏​មិន​ជឿ ដូច្នេះ​មានតែ​ឲ្យ​ពេលវេលា​ជា​អ្នក​បង្ហាញ​ឲ្យ​មហាជន​ដឹង..!" ៕


© រក្សាសិទ្ធិដោយ thmeythmey.com