ជាតិ
សុវត្តិភាព ចរាចរណ៍
មាន​អនុក្រឹត្យ៣ ដែល​នឹង​ពង្រឹង​ការគោរព​ច្បាប់​ចរាចរណ៍​ថ្មី
17, Jul 2015 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា​នឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ចាប់ពី​ថ្ងៃទី១ ខែមករា​ឆ្នាំ២០១៦ តទៅ។ ទន្ទឹមនេះ​រដ្ឋាភិបាល​បាន​បង្កើត​អនុក្រឹត្យ៣ ដែល​ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​ថ្មី​នេះ ជាពិសេស​ការផាកពិន័យ និង​ការបង្កើត​ក្រុមការងារ​ថ្នាក់ជាតិ។



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ចំនួន៣ កាលពី​ថ្ងៃទី៨កក្កដា​កន្លងទៅ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

អនុក្រឹត្យ​ទាំង៣ដែល​បញ្ញត្តិ​ដោយ​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី​រួមមាន៖ ១. អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។ ២. ការបង្កើត​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ទី៣អនុក្រឹត្យ​ស្តីពី​ការកំណត់​ល្បឿន​សម្រាប់​យានជំនិះ។

ចាប់ពីពេលនេះ​ដល់​ដល់​ចុងឆ្នាំ២០១៥នេះ នគរបាល​ចរាចរណ៍​នឹង​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោល​ចាស់​ដដែល​សិន ប៉ុន្តែ​ក្នុង​ពេលនេះ​ពួកគេ​ក៏​នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​នឹង​ចូល​ជា​ធរមាន​ពីថ្ងៃ​ទី១ខែមករា​ឆ្នាំ២០១៦នោះ ហើយ​ដែលមាន​លក្ខណៈ​តឹងតែង​ខ្លាំង​ជាង​ច្បាប់​ចាស់។ ការផាកពិន័យ​ក៏​ធ្ងន់ធ្ងរ​ជាង​មុន រីឯ​ក្រុមការងារ​អនុវត្ត​ច្បាប់​ក៏​នឹង​តឹងតែង​ជាង​មុន៕


Tag:
 ច្បាប់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com