សង្គមអន្តរជាតិ​
អន្តរជាតិ
គ្រូទាយ​ម្នាក់​ជប់​គ្រឿងអលង្ការ​ឲ្យ​ក្លាយជា​គ្រាប់ស្ករ
25, Jul 2015 , 9:20 pm        
រូបភាព
ដោយ: ធីតា
នារី​ម្នា​ក់បាន​អះអាងថា គ្រឿងអលង្ការ​មានតម្លៃ​មិនតិចជាង ៥៥ ០០០ ដុល្លារ​ទេ​ដែល​ត្រូវ​គ្រូទាយ​បន្លំ​លួច​យក​ក្នុង​ពិធីសូត្រមន្ត​គាថា​បណ្តេញ​គ្រោះកាច​នៅផ្ទះ​របស់​នាង។



នារី​វ័យក្មេង​អាយុ ២៨ ឆ្នាំ​ម្នាក់​រស់នៅក្នុង​សង្កាត់ Chelles ប្រទេស​បារាំង​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ស្ត្រី​ជា​គ្រូទាយ​ម្នាក់​ដែល​នាង​ចោទប្រកាន់ថា បាន​លួច​គ្រឿងអលង្ការ​មានតម្លៃ​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៥៥ ០០០ ដុល្លារ​ដោយ​បន្លំ​ប្តូរ​យក​គ្រឿងអលង្ការ ហើយ​ដាក់​គ្រាប់ស្ករ​ជំនួស​វិញ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​សមត្ថកិច្ច​ប៉ូលិស កាលពី​ថ្ងៃ​សុក្រ​នេះ។

កាលពី​ថ្ងៃ​ពុធ ស្ត្រី​វ័យ ៥០ ប្លាយ​ឆ្នាំ​ម្នាក់​ដែលជា​អ្នកដំណើរ​បាន​ដើរតួ​ជា​គ្រូទាយ ហើយ​បាន​និយាយ​បញ្ចុះបញ្ចូល​នារី​រងគ្រោះ​ថា​នាង​ត្រូវ​ចំហាយ​អាក្រក់​រុំ​ព័ទ្ធ​ខ្លួន។ បើ​ចង់​កម្ចាត់​ចំហាយ​ទាំងនេះ នាង​ត្រូវតែ​ប្រមូល​គ្រឿងអលង្ការ​ទាំងអស់​ដាក់​ក្នុង​ស្រោមខ្នើយ ដើម្បី​ឲ្យ​គាត់​សូត្រ​គាថា​បណ្តេញ​ចំហាយ​ទាំងនោះ​ចេញ។

ប៉ូលិស​បាន​ពន្យល់ថា៖ «គ្រូទាយ​បាន​ឆ្លៀតពេល​ប្តូរ​គ្រឿងអលង្ការ​ទាំងនោះ​ដាក់​គ្រាប់ស្ករ​ជំនួស​វិញ »។នារី​រងគ្រោះ​ទើបតែ​ដឹងខ្លួន​ថា​បាញ់​បោក​គេ នៅពេលដែល​នាង​ត្រឡប់មក​ដល់ផ្ទះ​វិញ ក្រោយពី​ជូន​គ្រូទាយ​ទៅ​ស្ថានីយ៍​រថភ្លើង។ បន្ទាប់មក នាង​ក៏បាន​ដាក់ពាក្យ​បណ្តឹង៕


Tag:
 គ្រូទាយ
© រក្សាសិទ្ធិដោយ thmeythmey.com