ព័ត៍មានសុខភាព
ស្ត្រេ​ស​ពេក អត់​កូន?
27, Feb 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

ការស្រាវជ្រាវ បាន​បង្ហាញថា ការ​មានគភ៌ អាច​ត្រូវបាន​រង​ផលប៉ះពាល់ ដោយសារ​កម្រិត នៃ​ភាព​តានតឹង​របស់​អ្នក។



កម្រិត​ខ្ពស់​នៃ​ភាព​តានតឹង អាច​ផ្ដល់​ផលប៉ះពាល់​អវិជ្ជមាន លើ​សុខភាព​របស់​អ្នក ប៉ុន្តែ ការស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញថា វា​ក៏​អាចមាន​ឥទ្ធិពល លើ​ស្ត្រី​ដែល​កំពុង​ព្យាយាម ចង់​មានគភ៌​ផងដែរ។

យោងតាម​ការសិក្សា​ថ្មី​មួយ ភាព​ស្ត្រេ​ស អាច​បង្កើន​ឱកាស នៃ​ការបាត់​បង់ការ​មាន​ផ្ទៃពោះ ចំពោះ​ស្ត្រី​ទ្វេដង។ ដោយសារ​ស្ត្រី មាន​កម្រិត​អ័រម៉ូន Alpha Amylase ខ្ពស់ជាង​បុរស។

ភាព​ស្ត្រេ​ស មិន​ត្រឹមតែ​បង្ក ឱ្យមាន​បញ្ហា ក្នុងការ​មាន​ផ្ទៃពោះ នៅ​លើកដំបូង​នោះទេ វា​ក៏​អាចធ្វើឱ្យ​ស្ត្រី ពិបាក​មាន​ផ្ទៃពោះ ជា​លើក​ទី ២ ផងដែរ។

ដូច្នោះ ប្រសិនបើ​អ្នក កំពុង​ព្យាយាម​ចង់​មានគភ៌ អ្នក​ត្រូវ​ស្វែងរក​គន្លឹះ ដើម្បី​កាត់បន្ថយ កម្រិត​នៃ​ការ​ថប់​បារម្ភ និង​វិធី​គ្រប់គ្រង ភាព​តានតឹង​នៅក្នុង​គ្រួសារ​ផងដែរ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com