ព័ត៍មានសុខភាព
សុខភាព៖ មិន​ចង់​កើតមុន គួរ​ធ្វើយ៉ាងណា?
11, May 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ដើម្បី​ការពារ កុំឱ្យ​មុន​កើតឡើង​សារជាថ្មី អ្នក​អាច​នឹង​បន្ត​ការប្រើប្រាស់​ថ្នាំ ឬ​ការព្យាបាល​មុន​បន្ដទៀត។



អ្នក​អាច​ប្រើ​ថ្នាំ លាប​នៅ​តំបន់​ដែល​ឆាប់​កើតមុន ការបន្ត​ប្រើប្រាស់ ការ​ថ្នាំ​គ្រាប់​ពន្យារកំណើត ឬ​ការព្យាបាល​ដោយ​ពន្លឺ។ ហើយ​អ្នក​ក៏​អាច​អនុវត្តន៍ គន្លឹះ​មួយចំនួន​ខាងក្រោម​នោះ ដើម្បី​បង្ការ​ការកើត​មុន​ផងដែរ រួមមាន ៖
•    ការលាង​សម្អាត​តំបន់ ដែល​ឆាប់​កើតមុន​មួយថ្ងៃ ២ ដង ដើម្បី​លាង​សម្អាត​ប្រេង ដែល​លើសលប់ និង​កោសិកា​ស្បែក ដែល​ងាប់​នៅលើ​ស្បែក។ ប៉ុន្តែ ការលាង​សម្អាត​ច្រើនពេក អាចធ្វើឱ្យ​ស្បែក​រលាក។ ដូច្នោះ អ្នក​ត្រូវ​លាង​សម្អាត តំបន់​ដែល​ងាយ​រង​ផលប៉ះពាល់ ថ្នមៗ ជាមួយ​ផលិតផល​ថែរក្សា​ស្បែក ដែល​គ្មាន​ជាតិ​ប្រេង។
•    ប្រើប្រាស់​ក្រែ​ម ឬ​ជែ​ល​ព្យាបាល​មុន ដែលមាន​សារធាតុ​ផ្សំ​ដូចជា Benzoyl Peroxide ឬ​ទឹក​អាស៊ីត​សាលី​សាលី​ច​ជាដើម ដើម្បី​ជួយ​យកចេញ​នូវ​ប្រេង ដែល​លើសលប់​នៅលើ​ស្បែ​កមុខ។
•    ប្រើប្រាស់​គ្រឿងសម្អាង ដែល​គ្មាន​ជាតិ​ប្រេង ដើម្បី​ការពារ​ការស្ទះ​រន្ធ​ញើស។
•    លុបលាង​គ្រឿងសម្អាង​នៅលើ​មុខ ជាមួយនឹង​ទឹកសាប៊ូ មុនពេល​ចូល​គេង ដើម្បី​ការពារ​ការស្ទះ​រន្ធ​ញើស។
•    ត្រូវ​ងូតទឹក​ភ្លាម បន្ទាប់ពី​បញ្ចេញ​កំលាំង​ខ្លាំង ព្រោះថា ប្រេង និង​ញើស​នៅលើ​ស្បែក អាច​បង្ក​ឱ្យ​កើតមាន​មុន​បាន។
•    ជៀសវាង​ការប៉ះពាល់ ឬ​កេះ នៅ​តំបន់​ដែលមាន​បញ្ហា ព្រោះ​វា​អាច​បង្ក​ឱ្យ ការ​កើតមុន​កាន់តែច្រើន៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com