បទយកការណ៍ / បទសម្ភាសន៍
សុ​ភ័​ត្រា៖ និស្សិត​ខ្មែរ ថៃ និង​វៀតណាម ពូកែ​និយាយ​ភាសា​ចិន​ជាង​និស្សិត​ដទៃ
30, Jul 2015 , 7:39 pm        
រូបភាព
ដោយ:
គីម សុ​ភ័​ត្រា ជា​និស្សិត​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត ជំនាញ Business Administration នៅ Tianjin University ប្រទេស​ចិន។ រយៈពេល​មួយឆ្នាំ​ដែល លោក សុ​ភ័​ត្ត្រា រៀន​បំប៉ន​ភាសា​ចិន​នៅ​សាកល​វិទ្យា​វ័យ​ចំណាស់​មួយ​នេះ ជាមួយនឹង​និស្សិត​បរទេស២២នាក់ មានដូចជា​និស្សិត​ជនជាតិខ្មែរ ថៃ វៀតណាម ឡាវ កូ​រ៉េ អាហ្វ្រិក និង​ប៉ា​គី​ស្ថាន គឺ​ត្រូវ​ទំនាក់ទំនង​គ្នា និង​ពន្យល់​មេរៀន​គ្នា ជា​ភាសា​អង់គ្លេស​វិញ នៅពេលដែល​ពួកគេ មិនអាច​និយាយ​ភាសា​ចិន​ស្តាប់​គ្នា​យល់។


និស្សិត​អាហារូបករណ៍ វ័យ២៦ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​រូបនេះ បាន​និយាយថា ក្នុងចំណោម​និស្សិត​បរទេស​ទាំង២៣នាក់ ដែល​លោក​កំពុង​សិ​ក្សា​ជាមួយ គឺ​មានតែ​ជនជាតិខ្មែរ ថៃ និង​វៀតណាម ប៉ុណ្ណោះ ដែល​អាច​និយាយ​ជា​ភាសា​ចិន​ងាយ​ស្តាប់​គ្នា​យល់​ជាង​ជនជាតិ​ដទៃ ព្រោះ​ការរស់នៅ​របស់​ខ្មែរ ថៃ និង​វៀតណាម​ស្រដៀង​គ្នា។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជាវ សំណាង អ្នកសារព័ត៌មាន​អេឡិចត្រូនិក ថ្មីៗ ជាមួយនឹង​លោក គីម សុ​ភ័​ត្រា និស្សិត​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ចិន ដូចតទៅ៖








Tag:
 និស្សិត​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com