ជាតិ
សង្គមជាតិ
MFIs ផ្តល់​កម្ចី​ជាង២ពាន់​លាន​ដុល្លារ ដល់​អតិថិជន​ជិត២លាន​នាក់​ក្នុង​ឆមាស​ទី១
01, Aug 2015 , 5:39 pm        
រូបភាព

ក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០១៥នេះ ការផ្តល់ប្រាក់​កម្ចី​រប​ស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង៣៩ (MFIs) និង​អង្គ​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចំនួន៦ផ្សេងទៀត បាន​កើន​ឡើងដល់២,៤៣៦លាន​ដុល្លារ។ តួលេខ​នេះ កើនឡើង២០ភាគរយ ពី​ចំនួន២,០២៨លាន​ដុល្លារ កាលពី​ចុងបញ្ចប់​នៃ​ខែធ្នូ ឆ្នាំ២០១៤ ។ តួលេខ​នេះ បានបង្ហាញ​នៅក្នុង​របាយការណ៍​រប​ស់​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA)។



របាយការណ៍​របស់ CMA បានបង្ហាញ​ទៀតថា ប្រាក់​បញ្ញើ​ពី​អតិថិជន គិត​នៅត្រឹម​ខែមិថុនា ២០១៥ មាន​ចំនួន​ទឹកប្រាក់​សរុប១,១២៣លាន​ដុល្លារ កើនឡើង២៥ភាគរយ ពី​ចំនួន​ទឹកប្រាក់៨៩៧លាន​ដុល្លារ នៅត្រឹម​ចុងឆ្នាំ២០១។ រីឯ​អតិថិជន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs) បាន​កើន​ដល់១.៨៣លាន​នាក់ ខណៈដែល​អ្នក​ដាក់​ប្រាក់​ផ្ញើ​មាន​ប្រមាណ១.២៦លាន​នាក់។

បើតាម​របាយការណ៍​ដ​ដែល គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ចំនួន៣ដែល​នាំមុខគេ​ក្នុងការ​ផ្តល់​ឥណទាន និង​ទទួល​ប្រាក់​បញ្ញើ រួមមាន​វត្ថុ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ចំនួន​ប្រា​សាក់ ស្ថាបនា​លី​មី​ធី​ត និង អម្រឹត៕




© រក្សាសិទ្ធិដោយ thmeythmey.com