ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន អំពាវនាវឲ្យអាមេរិកប្រគល់ផែនទីព្រំដែនពិត និងបញ្ជូនអ្នកជំនាញមកកម្ពុជា
03, Aug 2015 , 10:30 am        
រូបភាព
ដោយ:
តាខ្មៅ៖ ពីពិធីសម្ភោធស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ នៅព្រឹកថ្ងៃចន្ទនេះលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យប្រធានាធិបតីអាមេរិក លោក បារ៉ាក អូបាម៉ា ប្រគល់ផែនទីព្រំដែនកម្ពុជា ដែលរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក ហួត សម្បត្តិ បានប្រគល់ជូនអាមេរិកនៅឆ្នាំ១៩៦៤ ពោលមិនមែនផែនទីដែលអាមេរិកទម្លាក់គ្រាប់បែកមកលើកម្ពុជានោះទេ។ លោក ហ៊ុន សែន ក៏ស្នើឲ្យអាមេរិកបញ្ជូនអ្នកជំនាញការព្រំដែន មកជួយត្រួតពិនិត្យផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជាដែរ។



លោក ហ៊ុន សែន បាននិយាយខ្លាំងៗទៀតថា បើសិនជាប្រទេសបារាំង និងអង់គ្លេស មិនមានផែនទីកំណត់ព្រំដែនប្រគល់ឲ្យកម្ពុជាខ្ចីទេនោះ រដ្ឋាភិបាលនឹងសុខ​ចិត្ត​ចំ​ណាយថវិការ​ធ្វើ​ដំណើរ និងថ្លៃស្នាក់នៅ ឲ្យគណបក្សប្រឆាំង ដើម្បីយកផែនទីនៅក្នុងដៃពួកគេ យកទៅផ្ទៀងផ្ទាត់ជាមួយគ្នានៅប្រទេសទាំងនោះ ដើម្បីឲ្យបានច្បាស់ទាំងអស់គ្នា។

ទន្ទឹមនឹងនេះប្រមុខរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យគណបក្សប្រឆាំង យកផែនទីព្រំដែនទៅផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាល ឬទៅរាជបណ្ឌិតសភា ដើម្បីត្រួតពិនិត្យទាំងអស់គ្នា។ លោកថា បើគណបក្សប្រឆាំងមិនយកផែនទីទៅត្រួតពិនិត្យជាមួយរដ្ឋាភិបាល ឬរាជបណ្ឌិតសភាទេ គួរតែយកទៅថ្វាយព្រះមហាក្សត្រ ចៀស​វាងដើរឃោសនាចោទរដ្ឋាភិ​បាលប្រើ​ប្រាស់ផែនទីក្លែងក្លាយក្នុងគោលបំណងកេងចំណេញនយោបាយបក្សខ្លួន៕



Tag:
 លោក ហ៊ុន សែន
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com