សង្គមអន្តរជាតិ​
អន្តរជាតិ
ហិង្សា​ផ្ទុះឡើង​ខ្លាំង​ជាថ្មី​នៅ Ferguson រហូត​មានការ​ប្រកាស​ភាពអាសន្ន
11, Aug 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃ​ចន្ទ​ម្សិល​មិ​ល​អាជ្ញាធរ​តំបន់ St. Louis បានប្រកាស​ដាក់​តំបន់​Ferguson ក្នុង​ភាពអាសន្ន ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប៉ូលីស និង​ក្រុមបាតុករ​យ៉ាងធ្ងន់ធ្ងរ​ក្នុងពេលដែល​ប្រជាជន​ក្នុង​តំបន់​នាំគ្នា​ប្រារព្ធ​ខួប​នៃ​ការស្លាប់​បាត់បង់​ជីវិត​របស់​យុវជន Michael Brown។ ស្ថានការណ៍​ហាក់បីដូជជា​អាក្រក់ រហូតដល់​ប៉ូលីស​និង​ក្រុមបាតុករ​ប្រើប្រាស់​កាំភ្លើង​តបត​គ្នា​ទៅវិញទៅមក​ផងដែរ ។



កាលពី​ថ្ងៃអាទិត្យ បាតុករ​ប្រហែលជា ២០០នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ផ្លូវ​នៅ​តំបន់​ដដែល​ដែលមាន​ចលនា​បាតុកម្ម​កាលពី​ឆ្នាំមុន​ប្រឆាំង​ប៉ូលិស​ស្បែ​កស​ដែល​សម្លាប់​យុវជន​ស្បែក​ខ្មៅ​ម្នាក់​ផង​ង។ ពួកគេ​ស្រែក​គ្រវីទង់ជាតិ​និង​លើក​ពាក្យស្លោក​ប្រឆាំង​អាជ្ញាធរ​និង​ប៉ូលិស ដោយ​បាតុកម្ម​នេះ​គឺ​ដើម្បី​រម្លឹក​ពី​ការ​ស្លាប់បាត់​បង់ជីវិត​ដ៏​អយុត្តិធម៌​របស់​ក្មេងប្រុស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ Michael Brown កាលពី​ឆ្នាំមុន​ព្រោះ​ត្រូវ​ប៉ូលិស​ស្បែ​កស​បាញ់សម្លាប់។ ការប្រមូលផ្តុំ​គ្នា​នេះ​បាតុកម្ម​ដោយ​អហិង្សា​បាន​ប្រែក្លាយជា​ហិង្សា ហើយ​គេ​ឃើញ​បាតុករ​ជាច្រើន​នាក់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន  ហើយ​ល្ងាច​ថ្ងៃ​ចន្ទ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស៩នាក់​ផ្សេងទៀត​ដែរ។ ប៉ុន្តែ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង រហូតដល់​អាជ្ញាធរ​បានសម្រេច​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ផងដែរ។ កម្លាំង​ប៉ូលិស និង​កងសន្តិសុខ​ត្រូវបាន​គេ​ដាក់ពង្រាយ​ដើម្បី​បង្ការ​គ្រោះមហន្តរាយ ព្រោះ​មាន​បាតុករ​មា្ន​ក់បាន​បាញ់ស្រោច​លើ​ប៉ូលីស​ក្នុង​ចលនា​បាតុកម្ម​ផង។ 

អាជ្ញាធរ​តំបន់ St. Louis បាន​បញ្ជាក់ថា ការប្រកាស​ដាក់​តំបន់​ក្នុងស្ថានភាព​ប្រកាសអាសន្ន​នេះ​ក៏ដោយ​សារ​ស្ថានភាព​វិ​វត្ត​ទៅរក​ភាព​ធ្ងន់ធ្ងរ ដោយ​ហិង្សា​កើនឡើង ខណៈពេល​ក្រុមបាតុករ ខឹង​កាន់តែ​ខ្លាំ​រហូតដល់​ថ្នាក់​ប្រើប្រាស់​អាវុធ​បាញ់​សមត្ថកិច្ច​ផង។ វិធានការ​នេះ ជា​វិធានការ​បន្ទាន់​បង្ខំ​ដើម្បី​បង្កា​បញ្ហា​កុំ​ឲ្យ​បន្ត​រីក​រាលដាល​រហូតដល់​មានការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណ​នៅ តំបន់​ផ្សេង​ទៀតផង។

ទាក់ទិន​ការបាញ់​ស្រោច​លើ​ប៉ូលីស អាជ្ញាធរ​បាន​ប្រាប់ថា ជនល្មើស​ជា​យុវជន​ម្នា​ក់វ័យ១៨ឆ្នាំ។ យុវជន​នេះ​មាន​ឈ្មោះថា​Tyrone Harris ដោយ​គេ​បាន​រង​ការចោទប្រកាន់ថា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់ប្រហារ​ប៉ូលីស​កាលពី​ថ្ងៃអាទិត្យ ក្នុងពេលដែល​ប្រជាជន​ឯទៀត​នាំគ្នា​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ការស្លាប់​របស់​យុវជន​ស្បែក​ខ្មៅ​ខាងលើ។

គួរ​បញ្ជាក់ថា យុវជន Michael Brown ជា​ក្មេងប្រុស​ស្បែក​ខ្មៅ​ម្នាក់​ដែល​ត្រូវបាន​ប៉ូលីស​ស្បែក​ស​បាញ់ប្រហារ​ហើយ​ស្លាប់​បាត់បង់​ជី​វិកាល​ពី​ដើម​ខែសីហា​ឆ្នាំមុន។ ការស្លាប់​នេះ​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ខ្លាំង​ក្នុងចំណោម​ប្រជាជន​ស្បែក​ខ្មៅ។ ក្រោយមក​ការ​បាតុកម្ម​តវ៉ា​សរ​ហូត​មាន​ហិង្សា​នៅ​តំបន់ Ferguson ផ្ទុះឡើង​ព្រោះ​ការសម្រេច​របស់​តុលាការ​ប្រចាំ​តំបន់ ដោយ​លើកលែង​ការចោទប្រកាន់​ប៉ូលីស​ស្បែក​ស​ដែល​បាន​បាញ់ប្រហារ​ក្មេងប្រុស​ស្បែក​ខ្មៅ​ខាងលើ ។ គ្រប់គ្នា​ចាត់ទុកថា អាជ្ញាធរ​អាមេរិក​លំអៀង និង​រើសអើង​ពណ៌​សម្បុរស្បែក ហើយ​សហគមន៍​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​បន្ត​តវ៉ា និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្លាស់ប្តូរ​ឥរិយាបទ និង​គោរព​សិទ្ធិ​របស់​ពួកគេ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com