អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ ល្បី​ថា​ពិបាក​យក តែ​អ្នកខ្លះ​ជាប់​ពីរ បី​បន្តបន្ទាប់​គ្នា?
02, Sep 2015 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
 
អាហារូបករណ៍​បរទេស​ជាច្រើន​រយ​កន្លែង បានផ្ដល់​មក​សិស្ស​និស្សិត​កម្ពុជា​តាមរយៈ​ស្ថាប័ន​អាហារូបករណ៍ នាយកដ្ឋាន​អាហារូបករណ៍ និង​ស្ថានទូត​នានា​ជាដើម។ អាហារូបករណ៍​ទាំងនោះ​ទាមទារ​លក្ខខណ្ឌ​ជាច្រើន និង​មានការ​ប្រ​កូ​ួ​ត​ប្រជែង​ខ្ពស់ ដែល​បណ្ដាល​ឲ្យ​សិស្ស​និស្សិត​ខ្មែរ​មាន​ភាពលំបាក​ក្នុងការ​ចាប់យក ហើយ​មួយចំនួនទៀត មិន​ទាំង​ហ៊ាន​ចូលរួម​ប្រកួតប្រជែង។

យ៉ាងណាមិញ យើង​សង្កេតឃើញថា និស្សិត​មួយចំនួន​ដែលមាន​ប្រវត្តិ​ជាប់​អាហារូបករណ៍ មានលទ្ធភាព​ចាប់យក​អាហារូបករណ៍​ជា​បន្តបន្ទាប់ និង​អាច​ជាប់​ដល់​ទៅ​ពីរ បី​ក្នុងពេល​តែមួយ ដែល​ហាក់ដូច​ជាមាន​ភាពងាយស្រួល ផ្ទុយ​ពី​ការ​ត្អូញត្អែរ​របស់​និស្សិត​ទូទៅ។ ចុះ​ហេតុអ្វី​បានជា​និស្សិត​ជោគជ័យ​ទាំងនេះ​អាច​ចាប់យក​អាហារូបករណ៍​បាន​យ៉ាង​ងាយស្រួល​បែបនេះ? តើ​គេ​ជា​សិស្ស​ពូកែ រឺក៏ គេ​មាន​ខ្សែ?
 
និស្សិត​ភាគច្រើន មិនបាន​យល់ច្បាស់​អំពី​លក្ខខណ្ឌ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​application របស់​ពួកគេ​មាន​លក្ខណ​លេចធ្លោរ​ជាង​បេក្ខជន​ដទៃ ជាពិសេស​លើ​គោលបំណង និង​សេចក្តីត្រូវការ​របស់​អា​ហា​រូបករណ៍​ជាដើម។ បន្ថែម​លើ​នេះ​ទៀត និស្សិត​ជាច្រើន​មិនដឹងថា​អាច​ទៅរក​ព័ត៌មាន អាហារូបករណ៍​នៅឯណា ហើយ​មិនដែល​ស្គាល់​អ្នក​ដែល​ធ្លាប់​ជាប់ ដែរ​អាច​សុំ​ការណែនាំ បំភ្លឺ​ផ្លូវ​ដែល​អាច​ដើរ​ទៅរក​ភាពជោគជ័យ​បាន។

ផ្ទុយទៅវិញ និស្សិត​ជោគជ័យ​ដែល​អាច​ចាប់យក​អាហារូបករណ៍​បានជា​បន្ដបន្ទាប់ បាន​ក្ដាប់​នូវ​ព័ត៌មាន​អាហារូបករណ៍​ក្នុង​ដៃ​យ៉ាង​ណែន យល់​យ៉ាងច្បាស់​ពី​អាហារូបករណ៍​ដែល​គេ​ចង់បាន និង​បាន​ត្រៀមខ្លួន​បាន​យ៉ាង​គ្រប់​ជ្រុងជ្រោយ។ ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​និស្សិត​ជោគជ័យ​ជា​រៀមច្បង ហើយក៏​ជា​អ្នក​ដែល​អាចជួយ​ណែនាំ កែតម្រូវ​នូវ​applicationរបស់​ពួកគេ។

និស្សិត​ជោគជ័យ​បាន​ពង្រឹង​នូវ​សមត្ថភាព​របស់ខ្លួន​គ្រប់​ជ្រុងជ្រោយ នឹង​យល់ដឹង​ពី​គន្លឹះ​ក្នុងការ​សរសេរ Personal Statement និង​Study Objective និង​ការត្រៀម​សម្រាប់​វគ្គ Interview ដើម្បី​អាច​បង្ហាញ​នូវ​ភាព​ឈានមុខ​របស់ខ្លួន ទាក់ទាញ​គណៈកម្មាការ​អាហារូបករណ៍។
 
នេះ​ជា​មូលហេតុ​ចំបង​ដែល​ជំរុញ​ឲ្យ​មាន​សន្និសីទ អាហារូបករណ៍​លើក​ទី៤ ដែល​នឹង​ត្រូវបាន​រៀបចំឡើង​សារជាថ្មី​ម្ដងទៀត នៅ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ នៅ​វិទ្យាស្ថាន បច្ចេកវិទ្យា​នៃ​កម្ពុជា ឬ​សាលា​តិច​ណូ ក្រោម​ការសហការ​គ្នារ​វាង ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថានទូតធំៗប្រចាំ​នៅ​កម្ពុជា រួមមាន សហរដ្ឋ​អា​មេ​រិច បារាំង អង់គ្លេស សហភាព​អ៊ឺរ៉ុប អាល្លឺម៉ង ណូ​វ៉េ​ហ្សេ​ឡង់ អូស្ដ្រាលី ជប៉ុន ថៃ និង​កូរ៉េ​ជាដើម និង​រៀបចំ​ដោយ​ក្រុមហ៊ុន អនុស្សា អុ​ី​វ៉េ​ន​ផ្លេ​ន​នើ​រ។  

សន្និសីទ​នេះ​មាន​គោលបំណង​បំពេញ​នូវ​ភាពខ្វះ​ចន្លោះ​ខាង​ផ្នែក​ព័ត៌មាន​អំពី​អាហារូបករណ៍​ជូន​ដល់​សិស្ស​និស្សិត​កម្ពុជា និង​រួមចំនែក​ជំរុញ​ទាំង​សមត្ថភាព និង​ទឹកចិត្ត​និស្សិត​ខ្មែរ​ទូទៅ ឲ្យ​ព្យាយាម​ពង្រឹង​នូវ​សម្ថ​ភាព​របស់ខ្លួន ដើម្បី​អាច​ចាប់យក​អាហារូបករណ៍​កាន់តែច្រើន និង​មាន​ទំនុកចិត្ត ក្រោយ​យល់ដឹង​ពី​គន្លឹះ​ជោគជ័យ។ មួយវិញទៀត សន្និសីទ​អាហារូបករណ៍ នឹង​បង្កើត​នូវ​ឱកាស​សម្រាប់​និស្សិត ក្នុងការ​ផ្សាភ្ជាប់​នូវ​ទំនាក់​ទំនងជា​មួ​ួ​យ​បុគ្គល សំខាន់ៗក្នុង​វិស័យ​អាហារូបករណ៍ ដូចជា​អ្នកផ្ដល់​អាហារូបករណ៍ គណៈកម្មាការ​អាហារូបករណ៍ និង​បញ្ញវន្ត​ជោគជ័យ ដែលជា​អ្នក​អាច​តម្រង​ទិស​ដល់​និស្សិត​កម្ពុជា។
 
សន្និសីទ និង​ពិព័រណ៍​អាហារូបករណ៍​លើក​ទី៤នេះ ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ។ សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​ជាវ​សំបុត្រ ទាក់ទង​លេខ​ទូរស័ព្ទ 077 826 783។
 

© រក្សាសិទ្ធិដោយ thmeythmey.com