ព័ត៍មានសុខភាព
ធានាថា​ស្គម បើ​អ្នក ...
03, Sep 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
 
បើ​អ្នក​ចង់​ស្រក​ទម្ងន់ ក្នុង​រយៈពេល​មួយអាទិត្យ អ្នក​អាចអនុវត្ត តាម​វិធី​ខាងក្រោម​នេះ ព្រោះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​កាលវិភាគ​នៃ​ការបរិភោគ​ពេញ​មួយអាទិត្យ ដែល​អាចធ្វើ​ឲ្យ​អ្នក​ស្រក​បាន ក្នុង​រយៈពេល​មួយអាទិត្យ​នេះ។ តើ​មាន​អ្វី​ខ្លះទៅ?

 
1.    ថ្ងៃ​ច័ន្ទ
ពេក​ព្រឹក នៅ​ម៉ោង ៦ កន្លះ អ្នក​ត្រូវ​រត់​ចំនួន​កន្លះ​ម៉ោង បន្ទាប់មក ម៉ោង ៧ កន្លះ អ្នក​ត្រូវ​បរិភោគ​គ្រាប់​ធញ្ញជាតិ លាយ​ជាមួយ​កាហ្វេ ហើយ​ម៉ោង ១០ កន្លះ អ្នក​ត្រូវ​ផឹកទឹក​ផ្លែ​ប៉ោម​ក្រឡុក ហើយ​ម៉ោង ១២ កន្លះ អ្នក​អាចធ្វើ​ការងារ​ផ្ទះ​ចំនួន២០ នាទី ដើម្បី​ហាត់ប្រាណ ហើយ​ម៉ោង​មួយ​កន្លះ​ទៀត អ្នក​អាច​បរិភោគ​ផ្លែ​បឺ និង​បន្លែ ហើយ​ម៉ោង ៤ កន្លះ អ្នក​អាច​បរិភោគ​ផ្លែ​ចេក និង​ស្វាយចន្ទី។
 
2.    ថ្ងៃ​អង្គារ
ម៉ោង ៧ កន្លះ អ្នក​អាច​បរិភោគ​ទឹកដោះគោ​ជូរ ផ្លែ​ចេក ហើយ​ម៉ោង ១០ អ្នក​អាច​បរិភោគ​ការ៉ុត ផ្លែ​ប៉ោម និង​ទឹក​ខ្ញី។ ម៉ោង ១១ នៅពេលដែល​អ្នក​បរិភោគ​អាហារ​ពេល​ថ្ងៃ អ្នក​ត្រូវ​ដើរទៅ។ អាហារ​ពេល​ថ្ងៃ អ្នក​ត្រូវតែ​ជា​បន្លែ រីឯ​ម៉ោង ៤វិញ អ្នក​អាច​បរិភោគ​សាឡាត​ផ្លែឈើ ដោយ​លាយ​ផ្លែ​ប៉ោម គី​វី និង​ទំពាំងបាយជូរ​ចូលគ្នា។ ម៉ោង ៥:៤៥ នាទី អ្នក​ត្រូវ​បរិភោគ​សាច់គោ ជាមួយ​បាយ ចុងក្រោយ​ម៉ោង ៧ ជិះ​កង់​ដើរលេង។
 
3.    ថ្ងៃ​ពុធ
ម៉ោង ៧ កន្លះ អ្នក​ត្រូវតែ​បរិភោគ​អាហារ​ពេលព្រឹក ដែល​មិន​ខ្លាញ់ បន្ទាប់មក​ម៉ោង ១០ កន្លះ អ្នក​អាច​ផឹកទឹក​បន្លែ​ក្រឡុក ដល់​ម៉ោង ៤ អ្នក​អាច​បរិភោគ​ស្វាយចន្ទី និង​ចេក រីឯ​ម៉ោង ៧ ជិះ​កង់​ហាត់ប្រាណ។
 
4.    ថ្ងៃ​ព្រហស្បតិ៍
ពេលព្រឹក​ម៉ោង ៦ កន្លះ រត់​កន្លះ​ម៉ោង ម៉ោង ៧ កន្លះ កាហ្វេ​មួយ​ពែង ដល់​ម៉ោង៩ កន្លះ អ្នក​អាច​បរិភោគ​ការ៉ុត ផ្លែ​ប៉ោម និង​ទឹក​ខ្ញី រីឯ​អាហារ​ថ្ងៃត្រង់ អ្នក​អាច​ជ្រើសរើស​អាហារ​ជា​ប្រភេទ​បន្លែ​មក​បរិភោគ។ លុះដល់​ម៉ោង​មួយ អ្នក​អាច​បរិភោគ​ផ្លែ​បឺ ម៉ោង ២ អ្នក​អាច​ទៅ​កន្លែង​ម៉ាស្សា ដើម្បី​ឲ្យ​គេ​ធ្វើ​ស​សៃ​ឲ្យ ម៉ោង៣ អ្នក​ត្រូវ​ពិសារ​ស្វាយចន្ទី ម៉ោង ៧ កន្លះ អ្នក​អាច​ផឹកស្រា​ក្រហម​មួយ​ពែង​បាន។
 
5.    ថ្ងៃ​សុក្រ
ពេលព្រឹក​ម៉ោង ៨ កន្លះ អ្នក​អាច​សម្អាតផ្ទះ ចំនួន ២០ នាទី ម៉ោង ៩ អ្នក​អាច​បរិភោគ​ចេក ជាមួយ​ទឹកដោះគោ​ជូរ ម៉ោង ១១ អ្នក​អាច​បរិភោគ​ផ្លែ​សារី ទំពាំងបាយជូរ ចេក និង​ក្រូច ម៉ោង ១២ អ្នក​អាច​បរិភោគ​អាហារ​ថ្ងៃត្រង់​បាន ម៉ោង ៥កន្លះ បរិភោគ​បន្លែ។
 
6.    ថ្ងៃ​សៅរ៍
ម៉ោង ៧ អ្នក​អាច​ចាប់ផ្តើម​រត់ បន្ទាប់មក បរិភោគ​អាហារ​ពេលព្រឹក ដែល​គ្មាន​សាច់ លុះដល់​ម៉ោង ៤ កន្លះ អ្នក​អាច​បរិភោគ​ការ៉ុត ផ្លែ​ប៉ោម រួមជាមួយ​ទឹក​ខ្ញី។
 
7.    ថ្ងៃអាទិត្យ
 ពេលព្រឹក អ្នក​អាច​បរិភោគ​ផ្លែ​បឺ ម៉ោង ៩ អ្នក​អាច​ជិះ​កង់​ហាត់ប្រាណ ម៉ោង ៩និង ៤៥ នាទី អ្នក​ត្រូវ​ផឹកទឹក​ដូង​មួយ​កែវ ម៉ោង ១០ ជិះ​កង់​ម្តងទៀត។ ម៉ោង ១១ អ្នក​អាច​បរិភោគ​ផ្លែ​ម្នាស់ ផ្លែ​ប៉ោម ផ្លែ​ចេក និង​ទឹកឃ្មុំ ម៉ោង ១ បរិភោគ​សាឡា​ត់​គ្រប់មុខ ម៉ោង ៣ ជិះ​កង់​ម្តងទៀត៕
 
 
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com