ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី៖ «កិត្តិយស​ឥតមាន​ដាក់លក់​នៅ​ផ្សារ​ទេ»
04, Oct 2015 , 10:20 am        
រូបភាព
នៅ​ថ្ងៃ២ធ្នូ​ខាងមុខនេះ លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី នឹង​សម្ពោធ​ផ្ទះ​កម្មករ (ផ្ទះថ្ម) របស់លោក​ជា​ផ្លូវការ ដើម្បី​បង្ហាញ​អំពី​ការផ្តល់​អំណោយ​ផ្ទះថ្ម​ទាំងនោះ​ដល់​កម្មករ​ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​របស់លោក។ អំណោយ​ផ្ទះថ្ម​ដែលមាន​ភ្ជាប់​នឹង​លក្ខខណ្ឌ​មួយចំនួន​ដែល​មិន​អាចធ្វើ​ឲ្យ​កម្មករ​ទាំងនោះ​ធ្លាក់ខ្លួន​ក្រ​ទៀតឡើយ។ ហាម​លេង​ល្បែងស៊ីសង ខ្ចីបុល​អ្នកដទៃ លេង​តុងទីន សេព​គ្រឿងញៀន សុរា និង​បារី ទាំងនេះ​គឺជា​លក្ខខណ្ឌ​ដែល​លោក​ឧកញ៉ា​បានកំណត់​ជាមួយ​កម្មករ​របស់លោក។



ហេតុអ្វី​បានជា​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ជួយ​អ្នកក្រីក្រ និង​សង់​ផ្ទះថ្ម​ដែលមាន​តម្លៃ១ម៉ឺន​ដុល្លារ​ដល់ក​ម្មករ ព្រមទាំង​ធ្វើ​ការងារ​សប្បុរសធម៌​ជាច្រើន? តើ​លោក​ចំណាយ​ថវិកា​ប៉ុន្មាន​ហើយ​ដើម្បី​សង់ផ្ទះ​ឲ្យ​កម្មករ? ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ​កាលពីពេលថ្មីៗនេះ លោក​ឧកញ៉ា​ពន្យល់​យ៉ាងខ្លី​អំពី​តម្លៃ​នៃ​កិត្តិយស​មួយ​របស់​មនុស្ស ដែល​ត្រូវ​កើតចេញពី​ការជួយ​គ្នា។ លោក​ឧកញ៉ា​ស្រឡាញ់​កិត្តិយស​ដែល​លោក​ឧកញ៉ា​បញ្ជាក់ថា «វា​មិនមាន​ដាក់លក់​នៅលើ​ទីផ្សារ​ដែល​សេដ្ឋី​ណា​អាច​ទិញ​បានឡើយ»។

សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​នេះ​ដូចតទៅ៖ 


 
 

Tag:
 ម៉ុង ឬ​ទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com