បទយកការណ៍ / បទសម្ភាសន៍
កម្ពុជា​ត្រូវការ​អ្នកបច្ចេកទេស​ព័ត៌មានវិទ្យា​ច្រើន​ទៀត
05, Oct 2015 , 3:41 pm        
រូបភាព
មាន​និស្សិត​តែ៨ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​និស្សិត​ទាំងអស់ ដែល​ជ្រើសរើស​សិក្សា​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន។ តួលេខ​នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​លោក​បណ្ឌិត សេង សុភាព  វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ហៅ​កាត់​ថា «NIPTICT» (ណិ​ប​តិច)។ លោក សេង សុភាព កត់សម្គាល់ថា វា​នៅមាន​ភាពខ្វះខាត​នៃ​ការ​ផ្សា​ព្វ​ផ្សាយ​អំពី​អនាគត​ការងារ​សម្រាប់​និស្សិត​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​អាចធ្វើ​ឲ្យ​យុ​ជន​មិន​ហ៊ាន​សម្រេចចិត្ត​សិក្សា​ជំនាញ​នេះ ដែល​កំពុងតែ​ជា​តម្រូវការ​ទីផ្សារ​របស់​កម្ពុជា។ ដោយសារតែ​កម្ពុជា​ត្រូវការ​អ្នកជំនាញ​ព័ត៌មានវិទ្យា​នេះ​ច្រើន ក្រសួង​ប្រៃសណីយ៍​ក៏បាន​បើក​វិទ្យាស្ថាន​ជាតិ​របស់ខ្លួន​មួយ​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​បាន​កាន់តែច្រើន​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​នេះ។



តើ​វិស័យ​ព័ត៌មានវិទ្យា​មានតម្លៃ​ខ្លាំង​យ៉ាងណា​ក្នុង​ទីផ្សារការងារ​នៅ​កម្ពុជា សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ និង​លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT ដូចតទៅ៖
 




Tag:
 ព័ត៌មានវិទ្យា
  សេង សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com