ជាតិ
កម្ពុជា​ប្រារព្ធ​ពិធី​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​១៩
12, Nov 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ ជា​ទិវា​នៃ​ការ​ប្រារព្ធ​ពិធី​មហោស្រព​បង្ហើរខ្លែង​ខ្លែ​រ លើក​ទី​១៩ ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។



​ជា​រៀងរាល់ឆ្នាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តែងតែ​ប្រារព្ធ​ពិធី​បើក​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​នៅ​ទូទាំងប្រទេស ដើម្បី​ជ្រើស​រើសយក​អ្នក​ដែលមាន​ទេពកោសល្យ​ក្នុងការ​ធ្វើ​ខ្លែង និង​បង្ហើរខ្លែង​។ ការ​ប្រារព្ធ​ពិធី​បង្ហើ​ខ្លែង​ខ្មែរ​ប្រចាំ​ឆ្នាំនេះ គឺ​ដើម្បី​ពង្រីក​និង​ផ្សព្វផ្សាយ​វប្បធម៌ លើ​វិស័យ​ខ្លែង​ខ្មែរ​ឲ្យ​កាន់តែ​ផុសផុល ព្រមទាំង​ប្រើប្រាស់​សក្តានុពល​វប្បធម៌​ខ្មែរ​ជា​គ្រឹះ​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍ ដែលជា​ចំណែក​មួយ​នៃ​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​លោក សំរាំង កំសាន្ត អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​លើកឡើងថា ការរៀបចំ​ប្រារព្ធ​កម្មវិធី​នេះ គឺជា​ការអប់រំ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ទទួលយក និង​ថែរក្សា​នូវ​ទំនៀម​ទម្លាក់​ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង​ខ្មែរ​ទៅ​ថ្ងៃ​អនាគត​។ លោក​បន្ថែមថា រហូតមកដល់​ពេលនេះ វប្បធម៌​នៃ​ការ​បង្ហើរខ្លែង​ខ្មែរ កំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ដល់​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​ជាតិ​និង​អន្តរជាតិ​។

​អនុរដ្ឋលេខាធិការ​រូបនេះ បានបញ្ជាក់​យ៉ាងនេះ​ថា​៖ «​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុងការ​ផ្សព្វផ្សាយ និង​លាតត្រដាង​ការរីកចម្រើន​ផ្នែក​វប្បធម៌​ប្រពៃណី​ខ្មែរ ដល់​ពិភពលោក​ឲ្យ​ស្គាល់ និង​ចាប់អារម្មណ៍ ព្រមទាំង​អាច​អូសទាញ​អ្នកវិនិយោគទុន និង​ភ្លៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​មក​ប្រទេស​កម្ពុជា​កាន់តែច្រើន​បន្ថែ​ម​ទៀត​»​។




Tag:
 ​វប្បធម៌​
  បង្ហើរខ្លែង​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com