ជាតិ
ម៉ៅ ហា​ជី ក្លាយជា​តារាចម្រៀង​រប​ស់​ផលិតកម្ម​ថោ​ន
21, Nov 2015 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
ម៉ៅ ហា​ជី បេក្ខជន​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី Cambodian Idol របស់​ទូរទស្សន៍​ហង្ស​មាស បាន​ចុះកិច្ចសន្យា​រយៈពេល៥ឆ្នាំ​ជាមួយ​ផលិតកម្ម​ថោ​ន។ នេះ​បើតាម​ការអះអាង​របស់​ផលិត​ថោ​ន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា។



ម៉ៅ ហា​ជី បេក្ខជន​មកពី​ខេត្តបាត់ដំបង ឈានទៅ​កាន់​ប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol របស់​ទូរទស្សន៍​ហង្ស​មាស ជាមួយ បេក្ខជន​មកពី​ខេត្តកំពង់ធំ នី រតនា និង​បេក្ខជន​មកពី​ខេត្តស្វាយរៀង សៅ ឧ​ត្ត​ម។

លទ្ធផល​ចុងក្រោយ បាន​បង្ហាញថា នី រតនា មានការ​គាំទ្រ​ច្រើនជាងគេ​ដើម្បី ទទួល​ពានរង្វាន់ Cambodian Idol រដូវ​កាល​ទីមួយ ហើយ​បាន​ក្លាយជា​តារាចម្រៀង​ជាប់កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ហង្ស​មាស ខណៈ ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម នៅតែមាន​ប្រជាប្រិយភាព ប៉ុន្តែ​មិនទាន់មាន​ទ្រនំ​ពិតប្រាកដ។

ផលិតកម្ម​ថោ​ន ដែលជា​ទ្រនំ​ថ្មី​របស់ ម៉ៅ ហា​ជី ប្រមូលផ្តុំ​ដោយ​តារាចម្រៀងល្បីៗផងដែរ ក្នុងនោះ មានដូចជា មាស សុខ​សោភា, សុគន្ធ នីសា, ខេ​ម, សុគន្ធ ថេ​រ៉ា​យុ និង​ករុណា ពេ​ជ្យ ជាដើម៕




Tag:
 ម៉ៅ ហា​ជី
  Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com