អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត​នៅតែ​បន្ត​ចែក​រង្វាន់​ដល់​អតិថិជន​របស់ខ្លួន​
01, Dec 2015 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ​សែ​ល​កាត​បានប្រគល់​រង្វាន់​ជូន​ទៅដល់​អតិថិជន​ពី​រូប​ដែល​មកពី​ខេត្ត​ផ្សេងៗ​គ្នា​។

អ្នកមាន​សំណាង​ទីមួយ​អ្នកស្រី  សេង វិចិត្រ មាន​ទីលំនៅ​ស្ថិតនៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ ។ ស្ត្រី មេផ្ទះ​រូបនេះ​បាន​ប្រាប់​ឱ្យដឹងថា​នៅពេលដែល​កំពុងតែ​អង្គុយ​មើល​ទូរទស្សន៍​ស្រាប់តែ​បានឃើញ​លេខ​លោកស្រី​បានឈ្នះ​រង្វាន់ ៤ ម៉ី​ន​ដុល្លា​ពី​សែ​ល​កាត​ភ្លាមៗ​នោះ​ធ្វើឱ្យ​សមាជិក​នៅក្នុង​គ្រួសារ​ទាំងមូល​មានការ​សប្បាយរីករាយ​ជាខ្លាំង​ដោយ​បោះចោល​នៅ​អ្វី​ទាំងអស់​ដែល​បាន​កាន់​នៅក្នុង​ដៃ​ដោយ​មិន​ខ្វល់​ថា​ជា​របស់​អ្វី​ឡើយ​។

អ្នកមាន​សំណាង​ទី​ពីរ លោក ជា សំ​អូន មានមុខរ​បរជា ទាហាន ដែលមាន​អាសយដ្ឋាន ស្ថិតនៅក្នុង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក៏​ជា​អ្នកមាន​សំណាង​បានឈ្នះ​រង្វាន់ ៤ ម៉ី​ន ដុល្លា​ពី​សែ​ល​កាត​ផង​ដែល​។

លោក សំ​អូន បាន​ប្រាប់ថា​រូបលោក​ពិតជា​ពុំ​ដឹង​រក​ពាក្យ​អ្វី​មក​និយាយ​នោះទេ​នៅពេលដែល​បានដឹងថា​ខ្លួន​បានឈ្នះ​រង្វាន់​នេះ​ក៏ប៉ុន្តែ​អ្វីដែល​រូបលោក​និង​ធ្វើ​នោះ​គឺ​យក​ទឹកប្រាក់​ទាំងអស់នេះ​ទៅធ្វើ​គេហដ្ឋាន​មួយ​ឱ្យ​ល្អប្រសើរ​និង​មួយចំនួនទៀត​យកទៅរ​ក​ស៊ី​និង​ផ្គត់ផ្គង់​នៅ​ជីវភាព​គ្រួសារ​។​លោក​បាន​បន្តថា ដើម្បី​ទទួលបាន​ឱកាស ឈ្នះ​រង្វាន់​ពី កម្មវិធី “​ឈ្នះ​១​ម៉ឺន​ដុល្លារ រៀងរាល់ថ្ងៃ​” ដូច​រូបខ្ញុំ សូម​អតិថិជន សែ​ល​កាត​ទាំងអស់ គ្រាន់តែ​ហៅ​ទូរស័ព្ទ​ទៅកាន់ លេខ ៨៨៨៨ ឬ​ផ្ញើ​សារ​ដោយ​សរសេរ អក្សរ ១០k ទៅកាន់​លេខ ៨៨៨៨ ឱ្យបាន​មុន​ម៉ោង ៤​ល្ងាច នឹង​ទទួលបាន​លេខ កូដ​៧​ខ្ទង់ ដើម្បី​ចាប់​រង្វាន់​។​

​(អត្ថបទពានណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com