ពីនេះ ពីនោះ
តើ​ពាក្យ​«​នា​ដ្យ​រស​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
08, Feb 2016 , 8:38 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​នា​ដ្យ​រស​» ដូចខាងក្រោម​៖



​នា​ដ្យ​រស មានន័យថា តម្លៃ​ដែលមាន​នៅក្នុង​អត្ថបទ​អក្សរសិល្ប៍ ដោយ​កវី​អ្នកនិពន្ធ​ចេះ​បង្ហាញ​ទំនាស់​វិបត្តិ​ប្រឆាំង​គ្នា​នៃ​តួអង្គ​បដិបក្ខ នៅក្នុង​ដំណើររឿង ជួនកាល​បង្ហាញ​ពី​ភាព​តានតឹង ភាព​ធូរស្រាល ទុក្ខសោក ដែល​នាំ​ឲ្យ​អ្នកអាន អ្នក​ស្ដាប់ កម្សត់ ក្ដុកក្ដួល រន្ធត់ អាណិតអាសូរ​...​។​

​ឧទាហរណ៍​៖ នៅក្នុង​រឿង​ផ្កា​ស្រពោន សកម្មភាព​ទំនាស់​វិបត្តិ​របស់​នាង​វិធា​វី​និង​យាយ​នួន​ជា​ម្ដាយ​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com