ព័ត៍មានសុខភាព
​ទឹកក្រឡុក​ពណ៌​បៃតង​ដោះស្រាយ​បញ្ហា​ឈឺក្បាល​បែប​ប្រកាំង​បាន​យ៉ាង​ឡូយ​!!!
14, Feb 2016 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​ក្បាល​បែប​ប្រកាំង​ច្រើនតែ​បណ្តាលមកពី​របប​អាហារ​មិនល្អ កង្វះ​ការ​ញ៉ាំ​ជីវជាតិ ដែលជា​ហេតុនាំឱ្យ​កង្វះ​វីតាមីន និង​ជាតិ​រ៉ែ​ក្នុង​ខ្លួន​។ ការឈឺ​ក្បាល​ប្រភេទ​នេះ​ក៏​បណ្តាលមកពី​ជំហរ​រាងកាយ​មិនល្អ សម្ពាធ​ផ្លូវចិត្ត និង​ការប៉ះពាល់​នឹង​ជាតិពុល​ក្នុង​មជ្ឈដ្ឋាន​ជុំវិញខ្លួន​ដែរ​។



​ចំពោះ​ទឹកក្រឡុក​បៃតង​នេះ​នឹង​ជួយ​ច្រោះ​ជាតិពុល​ក្នុង​រាងកាយ ព្រមទាំង​ផ្តល់​ជា​ជាតិ​រ៉ែ​សំខាន់ៗ​ដូចជា កាលស្យូម និង​ម៉ាញ៉េ​ស្យូ​ម​ថែម​ទៀតផង​។​

​អ្នក​ដែលមាន​អា​ការៈឈឺ​ក្បាល​បែប​ប្រកាំង​ច្រើន​តែមាន​ចំនួន​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ទាប​ជាង​អ្នក​ធម្មតា​។ តាមពិត ការសិក្សា​មួយ​រកឃើញថា អ្នក​ដែល​ញ៉ាំ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​នឹង​កាត់បន្ថយ​ភាព​ឧស្សាហ៍​ឈឺក្បាល​បែប​ប្រកាំង​រហូទដល់ ៤១,៦​ភាគរយ​ឯណោះ​។​

​មុខងារ​របស់​អ័រម៉ូន Serotonin មិនធម្មតា​ក្នុង​សរសៃឈាម​ក៏​ប្រហែលជា​ធ្វើឱ្យ​ឈឺក្បាល​ប្រភេទ​នេះដែរ ដូច្នេះហើយ​ការបញ្ចូល​ជា​ផ្លែ​ចេក​មួយ​ទៀ​ក្នុង​ទឹកក្រឡុក​នេះ​កាន់តែ​ជា​តម្រូវ​ការល្អ ព្រោះ​វា​ផ្ទុក​ទៅដោយ​សារធាតុ Tryptophans ដែល​អាច​បំ​លែង​ទៅជា​អ័រម៉ូន Serotonin ក្នុង​ខួរក្បាល​បាន​។​

​គ្រឿងផ្សំ​
•    ស្ពៃ​ស្ពី​ណា​ច ២៣៦​ក្រាម​
•    ផ្លែ​ចេកទុំ និង​មាន​ស្នាម​អ៊ុចៗ​លើ​សម្បក ៣​ផ្លែ​
•    ឃឹ​ន​ឆាយ ២​ដុំ​
•    ត្រសក់ ២៣៦​ក្រាម​
•    ខ្ញី​ស្រស់ ២,៥​សង់ទីម៉ែត្រ​
•    ទឹកដូង ១​ពែង​

​របៀប​ធ្វើ​
​ចូរ​ដាក់​គ្រឿងផ្សំ​ទាំងអស់​កិន​ចូលគ្នា​រយៈពេល ៣០​វិនាទី និង​ត្រូវ​ញ៉ាំ​វា​ភ្លាមៗ​ក្រោយពី​កិន​រួច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com