ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ស​មោ្ព​ធ​ការិយាល័យ​សាខា​ទី​៤ ក្នុងប្រទេស​កម្ពុជា
28, Apr 2016 , 10:21 am        
រូបភាព
ដោយ:
​កំពង់ចាម ៖ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បាន​សម្ពោធ​ការិយាល័យ​សាខា​ទី​៤ ដើម្បី​បំពេញតម្រូវការ​កើនឡើង​នៃ​សេវាកម្ម​ធានា រ៉ាប់រង អាយុជីវិត និង​ការរៀបចំ​ផែនការ ហិរញ្ញវត្ថុ​របស់​អតិថិជន កាលពី​ម្សិលមិញ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ខេត្តកំពង់ចាម ។​



​សាខា​ថ្មី​នេះ​បាន​បើក​ឲ្យ​ដំណើរ ការ​បន្ទាប់ពី​ការិយាល័យ​សាខា​ទី​៣ ខេត្តបាត់ដំបង កាលពី​ខែតុលា ឆ្នាំ​២០១៥ ការិយាល័យ​សាខា​ទី​២​ខេត្តសៀមរាប​នៅ​ខែធ្នូ ឆ្នាំ​២០១៤ និង​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន នៅ​រាជធានី​ភ្នំពេញ នៅ​ខែ មិថុនា ឆ្នាំ​២០១២ ។​


​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​រប​ស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មានប្រសាសន៍ថា​«​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បន្ត​ពង្រីក​អាជីវកម្ម និង​ការិយាល័យ​សាខា​របស់ខ្លួន​ទៅកាន់​អតិថិជន​នៅតាម​បណ្ដា​ខេត្ត​គោលដៅ​ជាច្រើន​នៅ​កម្ពុជា​។ យើង​សង្ឃឹមថា​ការបើក​ការិយាល័យ​សាខា​នៅ​គ្រប់​ទីកន្លែង​នឹង​អាច​បម្រើ​អតិថិជន​បាន​កាន់តែច្រើន ហេតុនេះហើយ​ទើប​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បន្ត​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ជា​លំដាប់​។​» លោក Robert Elliott បន្តថា «​ការពង្រីក​សាខា​នេះ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការជួយ​អតិថិជន​នៅ​កម្ពុជា និង​ក្រុមគ្រួសារ​បស់​ពួកគេ​ក្នុង​ការកសាង​អនាគត​មួយ​ដ៏​ប្រសើរ​តាមរយៈ ការការពារ​ប្រាក់ចំណូល ការ​សន្សំ ឬក៏​ការរៀបចំ​កញ្ចប់ ថវិកា​សម្រាប់​អនាគត​ការសិក្សា បុត្រ​ធីតា​របស់​ពួកគេ​”​។ ក្នុងឱកាស​សម្ពោធ​ការិយាល័យ សាខា​ខេត្តកំពង់ចាម​នេះ​ផងដែរ ក៏មាន​ការចែក​កង់​ចំនួន ៥០ គ្រឿង​ដល់​សិស្ស​ក្រីក្រ​ចំនួន ៥០ នាក់​ដែល​ត្រូវបាន​ជ្រើសរើស​មកពី សាលា​ក្នុង​ខេត្តកំពង់ចាម​។


ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និង​ជាទី​ផ្សារ​ថ្មី​ចុងក្រោយ​របស់ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ក្នុង​ពិភពលោក​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដែលមាន​ភាគហ៊ុន​បរទេស ១០០​ភាគរយ ដំបូង​គេ​នៅ កម្ពុជា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្តេជ្ញាចិត្ត​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ផ្នែក​ការពារ​ហិរញ្ញវត្ថុ​ដែលជា តម្រូវការ​ចាំបាច់​រប​ស់​ពួកគាត់​។ លោក ឆាយ តេ​នះ អភិបាលរង​ខេត្ដ​កំពង់ចាម បាន​មានប្រសាសន៍ថា​" សម្រាប់​វិស័យ​ធនាគារ​យើង មាន​ធនាគារ​ពាណិជ្ជកម្ម នឹង​ធនាគារ​ឯកទេស ប្រមាណ​៣៨ និង​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​២៨ ដែល​កំពុង​ប្រតិបត្តិការ ក្នុង​ខេត្តកំពង់ចាម ៕







© រក្សាសិទ្ធិដោយ thmeythmey.com