ប្លែកៗ
អន្តរជាតិ
​កុមារី​ជប៉ុន​ម្នាក់​ស្លាប់​ក្រោយ​លោត​ពីលើ​អាគារ ព្រោះ​គិតថា​ខ្លួន​ចេះ​ហោះ​
01, May 2016 , 3:39 pm        
រូបភាព
ដោយ: ធីតា
​រឿង​គំនូស​ជី​វច​ល មិនមែន​សុទ្ធតែ​ល្អ​សម្រាប់​ក្មេងៗ​នោះឡើយ​។ នៅ​ក្រុង​អូ​សា​កា ប្រទេស​ជប៉ុន កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​អនុវត្តតាម​រឿង​ដែល​បានឃើញ​។ កុមារី​រូបនោះ បាន​លោត​ពី​ជា​ន់ទី​៤៣​នៃ​បន្ទប់​អាគារ​ដែល​គ្រួសារ​នាង​រស់នៅ ពីព្រោះ​នាង​គិតថា ខ្លួន​ចេះ​ហោះ​ក្នុង​រឿង​។​



​យោងតាម​ការផ្សាយ​រប​ស់ Japan Today ក្មេងស្រី​ដែល​បាន​ស្លាប់មាន​ឈ្មោះថា Momoka Sasaki អាយុ​៦​ឆ្នាំ ដែល​រៀន​នៅ​ថ្នាក់ដំបូង​នៃ​កម្រិត​បឋមសិក្សា​។ នាង​បាន​ស្លាប់ បន្ទាប់ពី​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ប៉ូលិស​បានផ្តល់​របាយ​ការណ៍​ថា Momoka បាន​មើល​រឿង​គំនូស​ជី​វច​លតា​ម DVD ជាមួយ​គ្រួសារ ដែល​ក្នុងនោះ មាន​តួអង្គ​មួយ​ចេះ​ហោះ​។ ឪពុកម្តាយ​អះអាងថា កូន​របស់ខ្លួន​ពិតជា​ចូលចិត្ត​តួអង្គ​នៅក្នុង​សាច់រឿង ប៉ុន្តែ​មិន​គិតថា កូន​របស់ខ្លួន​ធ្វើបែបនេះ​នោះឡើយ​។​

​បន្ទាប់ពី​មើល​រឿង​រួច Momoka បាន​រត់​ចូលទៅ​បន្ទប់​មួយ ហើយ​មួយសន្ទុះ​ក្រោយមក ម្តាយ​របស់​នាង​បាន​ចូលទៅ​មើល ហើយ​ឃើញ​ទ្វារ​បង្អួច​ចំហរ​។ អ្នកជិតខាង​បាន​រាយការណ៍​ថា Momoka ធ្លាក់​ពីលើ​អាគារ​។​

​ប៉ូលិស​មិន​បញ្ចេញ​ពី​ចំណងជើង​រឿង​គំនូស​ជី​វច​ល​នោះឡើយ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានប្រតិកម្ម​អវិជ្ជមាន​ណាមួយ​។ ទោះបីជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​នៅតែ​បើក​ស៊ើបអង្កេត​ថា វា​ជាការ​ធ្លា​ក់ដោយ​ចៃដន្យ ឬក៏​ដោយសារ​ធ្វើតាម​តួអង្គ​ក្នុង​គំនូស​ជីវ​ច​ល​៕


Tag:
 ​ប្លែកៗ​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com