ជាតិ
សេរីភាព​សារព័ត៌មាន​៖ ហ្វាំ​ង​ឡង់​ប្រសើរ​ជាងគេ អេ​រី​ត្រេ​អន់​ជាងគេ​
03, May 2016 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
 ​របាយការណ៍ 2016 World Press Freedom Index របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២០ ខែមេសា បង្ហាញថា ហ្វាំ​ង​ឡង់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​រយៈពេល​៧​ឆ្នាំ​ជាប់​គ្នា ខាង​សេរីភាព​សារព័ត៌មាន និង​ជា​លើក​ទី​១២ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០២​មក​។ ជាមួយគ្នានេះ អេ​រី​ត្រេ តួ​កមេ​នី​ស្ថាន និង​ស៊ី​រី នៅតែ​ជា​ប្រទេស​ដែល​អន់​ជាងគេ​ផ្នែក​សេរីភាព​សារព័ត៌មាន​។​

 
​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ាន កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ល្អប្រសើរ​ជាងគេ​ដោយ​ស្ថិតនៅ​លេខ​១២៨ ដោយ​នាំមុខ​ប្រទេស​៩​ផ្សេងទៀត ដែលមាន​រួមមាន ឥណ្ឌូនេស៊ី (១៣០) ថៃ (១៣៦) ហ្វីលីពីន (១៣៨) មី​យ៉ាន់​ម៉ា (១៤៣) ម៉ាឡេស៊ី (១៤៦) សឹង្ហ​បុរី (១៥៤) ប្រ៊ុយណេ (១៥៥) ឡាវ (១៧៣) និង​វៀតណាម (១៧៥) ។​
 
​ប្រទេស​១០​ដែលមាន​សេរីភាព​សារព័ត៌មាន​ប្រសើរ​ជាងគេ​៖
១.​ហ្វាំ​ង​ឡង់​
២.​ហូ​ឡង់​
៣.​ន័​វេស​
៤.​ដា​ណឺ​ម៉ាក​
៥.​នូ​វែ​ល​សេ​ឡង់​
៦.​កូ​ស្តា​រី​កា​
៧.​ស្វ៊ី​ស​
៨.​ស៊ុយអែត​
៩.​អៀរ​ឡង់​
 
​ប្រទេស​១០​ដែលមាន​សេរីភាព​សារព័ត៌មាន​អន់​ជាងគេ​៖
១.​អេ​រី​ត្រេ​
២.​កូរ៉េខាងជើង​
៣.​តួ​កមេ​នី​ស្ថាន​
៤.​ស៊ី​រី​
៥.​ចិន​
៦.​វៀតណាម​
៧.​ស៊ូដង់​
៨.​ឡាវ​
៩.​ជី​ប៊ូ​ទី​
១០.​គុយបា​៕

Tag:
 សេរីភាព​សារព័ត៌មាន​
  អ្នកកាសែត​គ្មាន​ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com