អត្ថបទពាណិជ្ជកម្ម
អតិថិជន​ជាច្រើន​នាក់​ចាប់អារម្មណ៍​ទិញ​ខុន​ដូ D’Seaview
12, May 2016 , 11:15 am        
រូបភាព
ដោយ: ថ្មីៗ
​អតិថិជន​ជាច្រើន​នាក់​ដែល​កំពុង​ចាប់អារម្មណ៍​លើ​យុទ្ធនាការ «​ជម្រើស​នៃ​ជីវិត​រស់នៅ និង​ជីវិត ការងារ ប្រកបដោយ​សុខដុមភាព​» របស់ CAMHOMES នៅក្នុង​ពិ​ពណ៌​របស់​ខុន​ដូ D’Seaview​។ សម្រាប់​អតិថិជន ដែល​បាន​កក់​ទីតាំង​ពាណិជ្ជកម្ម​នៅ​ខុន​ដូ D’Seaview នឹង​ទទួលបាន​ខុន​ដូ​ស្នាក់នៅ​មួយ​បន្ទប់​ដោយ​ឥតគិតថ្លៃ ដោយ​ស្វ័យប្រវត្តិ​។ សម្រាប់​អតិថិជន​ដែល​ទិញ​ខុន​ដូ​សម្រាប់​ស្នាក់នៅ​វិញ​នឹង​ទទួលបាន​នូវ​ទូរ​សព្ទ​សាម​សុង Galaxy S7 ចំនួន​មួយគ្រឿង​ភ្លាមៗ​។

​លោក Bernard Seet ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​ជាន់ខ្ពស់​របស់ CAMHOMES បាន​ឲ្យ​ដឹងថា​៖ «​យើង​នឹង​នាំ យក​នូវ​អគារ​ស្នាក់នៅ​មួយ​ដែល​មានគុណ​ភាពល្អ និង​មាន​រចនាបទ​ទំនើប​បែប​អន្តរជាតិ​ហើយ​យើង​ចាប់ផ្តើម ការងារ​មួយ​នេះ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុ​ជាមាន​កន្លែង​ស្នាក់នៅ​ដែលមាន​ស្តង់ដារ និង​មានតម្លៃ​សមរម្យ​។ យើង​មាន មោទនភាព សូម​ណែ​នាំនូវ​គម្រោង​អគារ​ស្នាក់នៅ​របស់​យើង​នៅ​ខេត្ត​ព្រះសីហនុ គឺ ខុន​ដូរ D’Seaview ។​»

​ខុន​ដូ D’Seaview គឺជា​គម្រោង​អភិវឌ្ឍន៍​ដែល​ខ្ពស់​ជាងគេ​ហើយ​ស្ថិតនៅក្នុង​តំបន់​ពាណិជ្ជកម្ម​ដ៏​សកម្ម និង សម្រាកលំហែ​ដ៏​ពេញនិយម​ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។ ខុន​ដូ D’Seaview នឹង​ផ្តល់​កន្លែង​ស្នាក់នៅ​បែប ស៊ី​វិ​ល័យ ហាង​ទំនិញ ការិយាល័យ សណ្ឋាគារ និង​ភោជនីយដ្ឋាន ទំនើប ព័ទ្ធជុំវិញ​ដោយ​សួន​ធម្មជាតិ​ស្រស់ត្រកាល កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​ការរស់នៅ​ដ៏​សម្បូរបែប សម្រាប់​លោកអ្នក​ដែល​មិន​ចូលចិត្ត​ភាព អ៊ូអរ​ខ្លាំង​។

​សម្រាប់​អតិថិជន ចង់បាន​លំនៅដ្ឋាន​ដែល​ទំនើប​ក្នុងតម្លៃ​សមរម្យ ចាប់ពី ៥០.០០០ ដុល្លារ​អា​មេ​រិច ហើយ​បន្ទប់ នីមួយៗ​មាន​ទំហំ​ចាប់ពី ៤៧ ម៉ែត្រការ៉េ​ឡើងទៅ​នៅ​ខេត្ត​ព្រះសីហនុ ពួកគាត់​អាចទាក់ទង​សួរ​ព័ត៌មាន​នៅ ទីនោះ ផ្ទាល់ ចាប់ពី​ម៉ោង ៩:០០ ព្រឹក ដល់​៩:០០ យប់ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៦ នៅ​ផ្សារ​ទំនើប អ៊ី​អន​។  ក្រុមការងារ ផ្នែក​លក់​នឹង​ឆ្លើយតប​រាល់​ចម្ងល់​របស់​អតិថិជន​អំពី​ការ​ជាវ​ខុន​ដូ និង​ការផ្តល់ជូន​ពិសេសៗ ផ្សេង D’Seaview​។

​មកទល់ពេលនេះ​ការបុក​គ្រឹះ​របស់​ខុន​ដូ D’Seaview បានសម្រេច​ជាង ៥០ ភាគរយ​ហើយដោយ​មាន ការសហការ​ជាមួយ MCCO ដែល​នឹងត្រូវ​បញ្ចប់​នៅ​ខែកក្កដា ខាងមុខនេះ​។ ការសាងសង់​តួរ​អគារ​ទាំងមូល នឹង​ចាប់ ផ្តើម​នៅ​ខែសីហា ឆ្នាំ​២០១៦​។

​នៅ​ថ្ងៃទី ១៥ ឧសភា ដែលជា​ថ្ងៃ​ចុងបញ្ចប់​នៃ​ពិ​ព័​ណ៍​នេះ CAMHOMES​នឹងមាន​ការចាប់​រង្វាន់​សម្រាប់​អតិថិជន ដែល​បានទទួល « លេខ​អាទិភាព​» ដើម្បី​ឈ្នះ​រង្វាន់​ទូរទស្សន៍ និង​ទូទឹកកក​សាម​សុង ក៏ដូចជា​រង្វាន់​ជាច្រើន ទៀត​។

​អតិថិជន​ដែល​មិនអាច​ចូលរួម​ដោយផ្ទាល់​នៅក្នុង​ព្រឹត្តិការណ៍​នៅ​ផ្សារ​អ៊ី​អន​នេះ ពួកគាត់​អាច​អញ្ជើញ​ទៅ ទស្សនា និង​សាកសួរ​ព័ត៌មាន នៅ​អគារ​កាណាឌីយ៉ា ឬ​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ផ្តល់ព័ត៌មាន​ទាំងអស់ ពាក់ព័ន្ធ​នឹង​ខុន​ដូ D’Seaview ក៏ដូចជា​ការផ្តល់ជូន​ពិសេស​ជាច្រើន​ទៀត​។
 
 ( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com