ពីនេះ ពីនោះ
វិធី​ការពារ “​រន្ទះ​” ពេល​ភ្លៀង​
17, May 2016 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
 
​រដូវភ្លៀង ចាប់ផ្តើម​ហើយ ដូច្នេះ មនុស្សម្នា​មួយចំនួន ប្រហែលជា​មានការ​ភ័យខ្លាច ទៅលើ​គ្រោះថ្នាក់ ដែល​បណ្តាលមកពី​រន្ទះ​។ អឺ​ចឹ​ង សាក​ស្រមៃ​មើលថា អ្នក​កំពុងតែ​ដើរ សម្រាប់តែ​មេឃងងឹត​ឈឹង រកកល់ភ្លៀង ពន្លឺ​ភ្លឺ​ឆ្វេ​ច​ឆ្វាច កំពុង​ចាំង​មកលើ​ភ្នែក​អ្នក ... តើ​អ្នក​នឹងធ្វើ​អ្វី​?


 
​ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់​ចំនួន ៤ ដែល​អ្នក​គួរ​ចងចាំ ដើម្បី​ការពារ​រន្ទះ ៖
១. ផ្តោតអារម្មណ៍​ទៅលើ​អាកាសធាតុ​
​អ្នក​គួរតែ​តាមដាន​ព័ត៌មាន អំពី​អាកាសធាតុ ហើយ​ប្រុងប្រយ័ត្ន មិនត្រូវ​ចេញ​ដើរ​ក្រៅ ក្នុងករណី​មាន​ភ្លៀង​ផ្គរ​ខ្លាំង​។​
២. កុំ​នៅ​ទីវាល​តែឯង ឬ​ជិត​ដើមឈើ និង​របស់​ខ្ពស់ៗ​
​ដើមឈើ និង​របស់​ខ្ពស់ៗ អាចជា​ចំណីអាហារ​របស់​រន្ទះ ដូច្នេះ ពេល​ភ្លៀង អ្នក​មិនគួរ​ជ្រក ឬ​នៅក្រោម​ដើមឈើ​ឡើយ​។ មាត់សមុទ្រ ទឹក​បឹង ឬ​វាលស្រែ ក៏​ជា​កន្លែង​គ្មាន​សុវត្ថិភាព​ដែរ​។​
៣. នៅ​ឲ្យ​ឆ្ងាយ ពី​របស់​ចម្លង​អគ្គិសនី​
​ដែក ជា​គ្រឿង​ទាក់ទាញ​រន្ទះ ដូច្នេះ អ្នក​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ ពី​របស់​ទាំងនេះ​។​
៤. ចូលក្នុង​ឡាន​
​ទោះបីជា​ឡាន ត្រូវបាន​ផលិតឡើង​ពី​ដែក​ក្តី ប៉ុន្តែ វា​ជា​កន្លែង​មាន​សុវត្ថិភាព​មួយ​ផងដែរ​។ ប្រសិនបើ​មាន​រន្ទះបាញ់​ត្រូវ វា​នឹង​ឆ្លងកាត់ ឬ​រត់​ជុំវិញ​ឡាន ហើយរ​ត់ទៅ​ក្រោម​ដី ដែល​ប្រហែលជា​មិន​ប៉ះពាល់ ដល់​អ្នក​ក្នុង​ឡាន​ឡើយ ប៉ុន្តែ អ្នក​ត្រូវ​យកដៃ​ដាក់​លើ​ភ្លៅ កុំ​ប៉ះ​ដែក​ទ្វារ ឬ​គ្រឿង​ដែក​ក្នុង​ឡាន​ឲ្យ​សោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com