ជាតិ
កម្ពុជា​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាទ​សមា​គម​បង្គន់​អនាម័យ​ពិភពលោក​លើក​ទី​៣
30, May 2016 , 8:19 pm        
រូបភាព
​សៀមរាប​៖ មហាសន្និបាត​សមាគម​បង្គន់​អនាម័យ​ពិភពលោក​លើក​ទី​៣ កំពុងដំណើរការ​រៀប​ចំ​នៅ​ខេត្តសៀមរាប​។ មហាសន្និបាត​នេះ​នឹង​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ឧសភា រហូតដល់​ថ្ងៃទី​៣ មិថុនា ឆ្នាំ​២០១៦ ។​

​មហាសន្និបាត​សមាគម​បង្គន់​អនាម័យ​ពិភពលោក​លើក​ទី​៣ (The Third General Assembly Of World Toilet Association) និង សន្និសីទ​អន្តរជាតិ​ស្តីពី Implications For Tourism: Sanitation Practices for Human well-being and Environmental Health កំពុង​រៀបចំ​នៅ​សណ្ឋាគារ សុខា​ល័យ​អង្គរ ដែលមាន​អ្នកចូលរួម​មកពី​បណ្តា​ប្រទេស​ជា​សមាជិក និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។
 
​ក្រោយពី​បញ្ចប់​កម្មវិធី​នេះ មហាសន្និបាត​នឹង​ចេញ​សេចក្តីប្រកាស​អង្គរ (Angkor Declaration) ដែល​ផ្តោតលើ​ការលើកកម្ពស់​សុខុមាល​ភាព​សង្គម អនាម័យ បរិស្ថាន និង​សោភ័ណភាព​ទីក្រុង ពិសេស​អភិវឌ្ឍន៍​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព លំដាប់ថ្នាក់​ពិភពលោក និង​មក​ទស្សនា​ច្រើនដង ដោយសារ​សោភ័ណភាព បៃតង និង​និរន្តរភាព​ទាំង​បរិស្ថាន និង​ការទទួលខុសត្រូវ​។​ល​៕

© រក្សាសិទ្ធិដោយ thmeythmey.com