សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Ford សម្ពោធ​សមិទ្ធផល អណ្ដូង​ទឹកស្អាត​នៅក្នុង ខេត្តកំពត ដើម្បី​លើកកម្ពស់​ជីវភាព របស់​ប្រជាពលរដ្ឋ​
23, Jun 2016 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​ក្រុមហ៊ុន Ford  និង​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ អណ្តូងទឹក​ស្អាត​ចំនួន ៨ ដែល​អាច​ផ្គត់ផ្គង់​ទឹក​ដល់​ជាង ១០០ គ្រួសារ​នៅក្នុង​ស្រុក ស្រែ​សំរោង ស្រែ​ខ្នង​និង​ស្រែ​ចេង​ខេត្តកំពត​។​

​ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia បាន​ចំណាយ ២០,០០០ ដុល្លារ​ក្រោម​ជំនួយ​ឧបត្ថម្ភ​នៃ​មូលនិធិ​អភិរក្ស​និង​ការពារ​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា និង​ផ្ដល់​ធនធាន​ទឹកស្អាត ដែល​អនុវត្ត​គម្រោង​ដោយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ កម្ពុជា ដើម្បី​រួមចំណែក​កាត់បន្ថយ​ការលំបាក​ជា​រៀងរាល់ថ្ងៃ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ទទួលបាន​ទឹកស្អាត​ប្រើបាស់​ប្រចាំថ្ងៃ​។​



​ក្រុមហ៊ុន Ford បាន​សាងសង់​អណ្តូងទឹក​ស្អាត​ចំនួន​ជាង ៧០ អណ្តូង សម្រាប់​សហគមន៍​ជនបទ​តាំងពី​ឆ្នាំ ២០១២ បន្ទាប់ពី​មានការ​ផ្តួចផ្តើម​ដោយ​អនុប្រធាន​ក្រុមហ៊ុន Ford Elena Ford ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​គាត់​នៅ​កម្ពុជា​។

​លោក Thanabodee Kulthol ប្រធាន​ផ្នែក​ទីផ្សារ ផ្នែក​លក់ និង ផ្នែក​សេវាកម្ម ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា “​ពួកយើង​ពិតជា​មាន​មោទនភាព​ក្នុង​ការប្រកាស​ការបញ្ចប់​ការសាងសង់​អណ្តូងទឹក​ស្អាត​នៅក្នុង​ខេត្តកំពត​”​។ កម្មវិធី​អភិរក្ស​និង​ការពារ​បរិស្ថាន​គឺជា​កម្មវិធី​មួយ​ដែល​ក្រុមហ៊ុន Ford ចូលរួមចំណែក​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​ដែល​យើង​កំពុងតែ​ប្រកប​អាជីវកម្ម​។​

​កម្មវិធី​អភិរក្ស​និង​ការពារ​បរិស្ថាន​របស់​ក្រុមហ៊ុន Ford
​ក្នុង​ឆ្នាំ ២០០៣ ប្រទេស​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​អភិរក្ស​និង​ការពារ​បរិស្ថាន​របស់​ក្រុមហ៊ុន Ford ។​



​គម្រោង​នេះ​បានន​ង្កើ​ត​ឡើង​នៅក្នុង​ឆ្នាំ​១៩៨៣ ក្នុង​គោលបំណង លើកទឹកចិត្ត និង​គាំទ្រ​ដល់​សកម្មភាព​របស់ បុគ្គលិក និង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ទទួលបាន​នូវ​គោលដៅ​តែមួយ​សម្រាប់​អនាគត​។​
​ចាប់តាំងពី​ការបង្កើត​នូវ​គម្រោង​នេះ មក ក្រុមហ៊ុន Ford  បានធ្វើការ   អនុវត្តន៍​នូវ​គម្រោង​រាប់រយ​គម្រោង​នៅ​ជាង ៦០​ប្រទេស​ជុំវិញ​ពិភពលោក​។​

​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចនេះ ក្រុមហ៊ុន Ford បានធ្វើការ​អនុវត្ត​នូវ​គម្រោង​មូលនិធិ​អភិរក្ស​និង​ការពារ​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា និង​មូលនិធិ​គាំពារ​សហគមន៍​ជា​សកល​នេះ​ឡើងជា​រៀងរាល់ឆ្នាំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ហុងកុង ឡាវ មី​យ៉ាន់​ម៉ា ម៉ុង​ហ្គូ​លី តា​ហី​ទី និង ហ្វី​ជី​។​






© រក្សាសិទ្ធិដោយ thmeythmey.com