ជាតិ
សេដ្ឋកិច្ច
គយ ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ធ្វើការ​ប្រមូល​ពន្ធអាករ​ឲ្យ​បាន​ត្រឹមត្រូវ​
21, Jul 2016 , 9:19 am        
រូបភាព
គយ និង​រដ្ឋាករកម្ពុជា
គយ និង​រដ្ឋាករកម្ពុជា
អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានជំរុញ​ដល់​មន្ត្រី​អង្គភាព​ក្រោម​ឱ​វាទ​ឲ្យ​ប្រឹងប្រែង​ក្នុងការ​ប្រមូល​ពន្ធ និង​អាករ ឲ្យ​មាន​ភាពត្រឹមត្រូវ​និង​សកម្ម​ទៅតាម​បទ​បញ្ញា​ត្តិ​ជា​ធរមាន ដែលជា​ការកំណត់​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ចំពោះ​ការជំរុញ​ដល់​អង្គភាព​ក្រោម​ឱវាទ​នេះ ត្រូវ​បានចេញ​សេចក្ដីជូនដំណឹង ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅនេះ ។​



​តាមរយៈ​សេចក្ដីជូនដំណឹង​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ក្រើនរំលឹក​ដល់​មន្ត្រី​អង្គភាព​គយ និង​រដ្ឋាករ​ក្រោម​ឱ​វាទ​ដែល​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ប្រមូល​ពន្ធអាករ​ឲ្យ​បាន​ត្រឹមត្រូវ​។ ដោយសារ​ការប្រមូល​ព​ន្ធ និង​អាករ ក្នុង​ខែ​នេះ​មានការ​ធ្លាក់ចុះ បានត្រឹមតែ ៣៣០​ប៊ឺ​លាន​រៀល ទាប​ជាង​ខែ​មុន​ប្រមាណ ១២.២​ប៊ឺ​លាន​រៀល​។ ស្ថានភាព​ការប្រមូល​ពន្ធ និង​អាករ បាន​ចំណូល​តិច​នេះ អាចធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការអនុវត្ត​ផែនការ​ចំណូល​ឲ្យ​បាន​លទ្ធផល​ល្អ​តាម​ការកំណត់​របស់​ក្រសួង​។ 
 
​បើ​គិតពី​ការប្រមូល​ចំណូល​ប្រចាំថ្ងៃ​រយៈពេល​៣-៤​ថ្ងៃ​ចុង​ក្រោយនេះ បាន​ជះឥទ្ធិពល​មិនល្អ​ដល់​ការប្រមូល​ពន្ធអាករ​ប្រចាំខែ ដែលមាន​ការធ្លាក់ចុះ បើ​ធៀប​ទៅ​ថ្ងៃទី​១១ កក្កដា បាន​២០.១​ប៊ឺ​លាន​រៀល សម្រាប់​ថ្ងៃទី​១៦ កក្កដា​នេះ ទទួលបាន​ត្រឹមតែ​២០.២​ប៊ឺ​លាន​រៀល​តែប៉ុណ្ណោះ​។ ដោយសារ​ពេលវេលា​នៅសល់​ប្រមាណ​តែ​១១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ក្នុង​ខែ​នេះ គយ​និង​រដ្ឋាករ​កម្ពុជា​ជំរុញ​ដល់​មន្ត្រី​ប្រឹងប្រែង​បន្ថែមទៀត​។ ដើម្បី​បន្ត​អនុវត្ត​ផែនការ​ចំណូល​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​តាម​ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕
 

Tag:
 គយ​
  ពន្ធអាករ
© រក្សាសិទ្ធិដោយ thmeythmey.com