អត្ថបទពាណិជ្ជកម្ម
ការបើក​សម្ពោធ​សាខា​ទី ៩ របស់​ផាក​កាហ្វេ​ ​ ​
22, Jul 2016 , 3:57 pm        
រូបភាព
​កាលពី​ថ្មីៗ​នេះ ភោជនីយដ្ឋាន ផាក​កាហ្វេ បានធ្វើការ​បើកសម្ពោធ​សាខា​ថ្មី​ទី ៩ របស់ខ្លួន​ដែលមាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​និង​វិទ្យាល័យ​បាក់​ទូក​។ នៅក្នុង​ថ្ងែ​បើក​ដំណើរការ​សាខា​ថ្មី​នេះ​ផាក​កាហ្វេ​បានរៀបចំ​ពិធីរាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​៩៩​អង្គ ដែល​ឆ្លុះ​បង្ហាញឱ្យឃើញថា​ផាក​កាហ្វេ​មិន​ត្រឹមតែ​ជា ភោជនីយដ្ឋាន​ខ្មែរ​ដែលមាន​ការ​អភិ​វ​ឌ្ឈ​ន៍​ខ្ពស់​នោះទេ ថែមទាំង​យកចិត្តទុកដាក់​លើ​វប្បធម៌​របស់​ខ្មែរ​យើង​ផងដែរ​។ ផាក​កាហ្វេ​ជា​ភោជនីយដ្ឋាន​នៅ​កម្ពុជា​ដំបូងបង្អស់​ដែល​បំរើ​អាហារ​គ្មាន​ប៊ីចេង និង​បានផ្តល់​ការងារ​ទៅឱ្យ​បុគ្គលិក​ចំនួន​៣០០​នាក់​ស្ថិតក្នុង​ដំណែង​ផ្សេងៗ​គ្នា ។​ចំនួន​នេះ​រំពឹងថា​វា​នឹង​កើន​ឡើងដល់​៣៧០​នាក់​នា​ចុងឆ្នាំ​២០១៦​នេះ​ដែល​បូក​បញ្ចូល​ទាំង​បុគ្គលិក​ការិយាល័យ​កណ្តាល Central Kitchen និង​ហាង​សាខា​១១​កន្លែង​។

​ដំណើរការ​នៃ​ការរីកចម្រើន​របស់​ផាក​កាហ្វេ​
​ផាក​កាហ្វេ​ទី​១​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​ភ្នំពេញ​លើផ្លូវ​ម៉ៅ​សេង​ទុង ស្ថិតក្នុង Parkway Square​។ ប្រាំ​ឆ្នាំ​បន្ទាប់ពី​ផាក​កាហ្វេ​ផាក​វ៉េ​មានការ​រីកចម្រើន​ខ្លាំង គឺមាន​ការពង្រីក​សាខា​០២ ទៀត​ក្នុង​ឆ្នាំ​២០០៩ មាន​ផាក​កាហ្វេ​សាខា​សុ​វណ្ណា និង​កាល់ម៉ែត​។ នៅ​ឆ្នាំ​២០១១ ផាក​កាហ្វេ​បាន​បន្ត​ពង្រីក​សាខា​របស់ខ្លួន​នៅក្នុង​អាគារ​V-trust​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ផា​កាហ្វេ​សាខា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​


​ក្នុង​ឆ្នាំ​២០១២ ផាក​កាហ្វេ​បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់ ផ្ទះបាយ​កណ្តាល (Central Kitchen) និង​ឃ្លាំង​ផ្ទុកទំនិញ​។ ឆ្នាំ​២០១២ ផាក​កាហ្វេ​បានទទួល​វិ​ញ្ញាប​ណ្ណ​ប័ត្រ​ទទួលស្គាល់​សុវត្ថិភាព​ចំណីអាហារ និង​ព្រមទាំង​បើក​ដំណើរការ​ផាក​កាហ្វេ​ផ្សារកណ្តាល​។ ហើយ​ឆ្នាំ​២០១៤ ផាក​កាហ្វេ​បាន​បន្ត​ពង្រីក​សាខា​ទី​០៧ របស់ខ្លួន​ដែលមាន​ទីតាំង​នៅលើ​មហាវិថី​កម្ពុជា​ក្រោម​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៦ នេះ​ពិតជា​មិនគួរ​ឱ្យ​ជឿ ផាក​កាហ្វេ​បាន​បង្កើន​០៤​សាខា​ថ្មី គឺ​បឹង​កេងកង​១ (​ផ្លូវ​ត្រសក់ផ្អែម​) សាខា​ទី ០២(​ផ្លូវ​ប៉ា​ស្ទ​រ័​កែង​ផ្លូវ ៣៦០), ផាក​កាហ្វេ​សាខា​បាក់​ទូក និង​ទួលគោក​។ ក្រៅពីនេះ​ផាក​កាហ្វេ​ក៏មាន​គម្រោង​បង្កើត​សាកលវិទ្យាល័យ​ផាក​កាហ្វេ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ផាក​កាហ្វេ ហើយនឹង​ធ្វើឱ្យ​ប្រសើរឡើង​ផ្ទះបាយ​កណ្តាលរ​បស់​ខ្លួន​។​


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com