អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Huawei ប្រកាស ចែក​រង្វាន់​ខ្នាត​ធំ ដល់​អតិថិជន P9 & P9 Plus
23, Jul 2016 , 9:56 am        
រូបភាព
ដោយ:
​បន្ទាប់ពី​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការលក់​ចេញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​បំផុត​គឺ Huawei P9 & P9 Plus លើ​ទីផ្សារ​កម្ពុជា​រួចមក​។​ថ្មីៗ​នេះ ក្រុមហ៊ុន Huawei បានធ្វើការ​ប្រកាស​ជា​សាធារណៈ​នៅលើ​គេហទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន​គឺ Huawei Mobile Cambodia ថា “Wow wow  លេងសើច​ម៉េច​បានជា​មួយ​ហ៊ួ​វៃ ទិញ​ថ្មី​ថែម​កាដូ ។​ទិញ​ហើយ​អាច​ចូលរួម ប្រកួត​ថតរូប​ឈ្នះ​រង្វាន់​កំពូល​ស្មា​ត​ហ្វូ​ន Huawei P9 & P9 Plus  ហើយ​ឥឡូវ​មានការ​ចាប់ឆ្នោត សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់ ‪#‎HuaweiP9‬ និង ‪#‎HuaweiP9Plus ទៀត​‬”​។

​អតិថិជន​ដែល​ប្រើប្រាស់ ‪#‎HuaweiP9‬ និង ‪#‎HuaweiP9Plus‬​ទាំងអស់ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់ ដោយ​គ្រាន់តែ​ផ្ញើ​លេខ​កូដ​ម៉ាស៊ីន​(Imei) ភ្ជាប់​ជាមួយ​លេខ​ទូរ​សព្ទ​មកកាន់​ប្រអប់​សារ របស់ Huawei Mobile Cambodia ហ្វេ​ស​បុក​។ រង្វាន់​ធំៗ​ដែល​ក្រុមហ៊ុន​ផ្តល់ជូន​សម្រាប់​ឆ្នោត​ផ្សងសំណាង រួមមាន  ១. ថេប​ប្លែ​ត T2 7.0" Pro មួយគ្រឿង ២. PowerBank 13000mAh បី​គ្រឿង ៣. ជើងទ្រ​ថតរូប​ភ្ជាប់​ជាមួយ​ដង​សេល​ហ្វ៊ី ប្រាំ​គ្រឿង​” រៀងរាល់ ១០ ថ្ងៃ​ម្តង​។​


​លោក Jason  នាយក​គ្រប់គ្រង Huawei Mobile Device ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា កម្មវិធី​ចាប់ឆ្នោត រៀងរាល់​១០ ថ្ងៃ​ម្តង សម្រាប់​អតិថិជន Huawei P9 & P9 Plus នេះ ធ្វើឡើង​ដើម្បី​ផ្តល់​សំណាង បន្ថែម​ពីលើ កម្មវិធី​ប្រកួត​ស្នាដៃ​ថតរូប ដោយ​ប្រើ Huawei P9 &P9 Plus​។​

“​យើង​មានបំណង​ផ្តល់​ឲ្យ​អតិថិជន Huawei P9 & P9 plus លើសពី​ការរំពឹងទុក​! ក្រៅពី​ទទួលបាន​កំពូល​ស្មា​ត​ហ្វូ​ន ដែល​បំពាក់​ដោយ​កាមេរ៉ា អាជីព Leica អតិ​ជិន​របស់​យើង​និង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ជា​បន្តបន្ទាប់ៗ​” លោក Jason និយាយ និង​បន្តថា “​បន្តិចទៀត​អតិថិជន Huawei P9  និង P9 Plus នឹង​ទទួលបាន នូវ​ការផ្តល់ជូន ដ៏​អស្ចារ្យ​មួយទៀត​គឺ កម្មវិធី​ដំណើរ​កម្សាន្ត និង​វគ្គ​បណ្តុះបណ្តាល ពី​របៀប​ប្រើប្រាស់​កាមេរ៉ា អាជីព​របស់ Huawei P9  និង P9 Plus”


​គួររំលឹកថា កាលពី​ដើមខែ កក្កដា ឆ្នាំ ២០១៦ ពេល​កន្លងទៅ ក្រុមហ៊ុន Huawei បាន​លក់ដាច់​នូវ​កំពូល​ស្មា​ត Huawei P9  និង P9 Plus រហូត​ដាច់​ស្តុក ។​ឥឡូវនេះ​បានប្រកាស​កម្មវិធី​ថែម​អស់​ស្ទះ​ដល់​អតិថិជន ពោលគឺ ​អតិថិជន​ដែល ជាវ Huawei P9 ក្នុងតម្លៃ ៤៦៩ ដុល្លារ និង​ទទួលបាន​ជើងទ្រ​ថតរូប​ភ្ជាប់​ជាមួយ​ដង​សេល​ហ្វ៊ី និង​តេ​ឡេ​បញ្ជារ ព្រមទាំង ស្រោម​ទូរ​សព្ទ​ចំនួន​២ ចំណែកឯ អតិថិជន​ដែល ជាវ Huawei P9 Plus ក្នុងតម្លៃ ៥៧៩ ដុល្លារ វិញ និង​ទទួលបាន​នាឡិកា Huawei Band (​តម្លៃ ៦៩ ដុល្លារ​) និង ស្រោម ទូរ​សព្ទ​ចំនួន​២​។


​អំពី​ក្រុមហ៊ុន Huawei Consumer BG
​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​នៅក្នុង​ប្រទេស​ជាង ១៧០​ហើយ​កំពុង​ត្រូវ បាន​ប្រើប្រាស់ មួយ​ភាគបី នៃ​ប្រជាជន​ទូទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លក់ដាច់ ជាងគេ​បំផុត​លំដាប់ ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៥​។ ការិយាល័យ R&D ចំនួន​១៦​កន្លែង​ត្រូវ បានរៀបចំ​ឡើងលើ​ទឹក ដី​សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វី​ដិ​ន រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ មួយ​របស់​ក្រុមហ៊ុន Huawei ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣  ដែល​ធ្វើ​ការផលិត និង​គ្រប់គ្រង​លើ ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង tablets ឧបករណ៍ប្រើប្រាស់​ដែល​អាច​ពាក់​និង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិន​ធើ​ណិ​ត (Cloud services) ។​ល​។ បណ្តាញ​របស់ Huawei នៅ​ជុំវិញ​សកលលោក ត្រូវបាន​បង្កើតឡើង អស់​រយៈពេល ជាង​២០​ឆ្នាំ​មកហើយ​ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​នាំយក​នូវ​បច្ចេកវិទ្យា ទំនើបៗ​ចុងក្រោយបង្អស់​ជូន​អតិថិជន​របស់ខ្លួន​នៅ​ជុំ វិញ ពិភពលោក​បាន​ប្រើប្រាស់​៕ 


​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://consumer.huawei.com.kh
សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei Consumer BG សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Facebook:
facebook.com/HuaweiDevice
Twitter:
twitter.com/HuaweiDevice
YouTube:
youtube.com/HuaweiDevice
Instagram:
https://instagram.com/huaweiconsumer

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com