អត្ថបទពាណិជ្ជកម្ម
LG ផលិត​ទូទឹកកក​ស៊េរី​ថ្មី​រួមជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ ដ៏​អស្ចារ្យ
23, Jul 2016 , 11:27 am        
រូបភាព
ដោយសារតែ​បច្ចុប្បន្ន យើង​សង្កេតឃើញថា​មានការ​កើន​នូវ​សមាជិកគ្រួសារ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ជាហេតុ​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​មិនសូវមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការដើរ​ផ្សារ​ទិញ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ និង ការ​ចំអិនម្ហូប​។ ដូច្នេះហើយ​ទើប LG បាន​ណែនាំ​ទូទឹកកក​ស៊េរី​ថ្មី​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ភាព​ងាយ​ស្រួយ ជាមួយ​ទំហំ​ដ៏​ធំ និង ជាប់​ធន់​បានយូរ ព្រមទាំង​សន្សំសំចៃ​ថាមពល​ខ្ពស់​ងាយស្រួល​ប្រើ និង អាច​រក្សាទុក​ម្ហូបអាហារ​ឲ្យ​នៅ​ស្រស់​បានយូរ ។ 

​ទូទឹកកក LG ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​និង​អស្ចារ្យ​ជាមួយនិង​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​ប្រកបទៅដោយ​គុណភាព នឹង គុណសម្បត្តិ​ទៅតាម​ស្ដង់ដា​។ ទូទឹកកក LG ត្រូវបាន​រចនា​បែប Door in Door ដែល​ធ្វើអោយ​លោកអ្នក​មាន​ភាព​ងាយ​ស្រួយ​ក្នុង​ការយក​ម្ហូបអាហារ ចេញពី​ទូទឹកកក ថែមទាំង​មាន Hygiene Fresh ដែលជា​ប្រព័ន្ធ​កំចាត់​បាក់តេរី និង បំបាត់​ក្លិន​ពី​ទូរ​ទឹកកក​បាន​យ៉ាង​ល្អ​។ ព្រមទាំង​មាន​កង្ហា​ដ៏​ពិសេស​ដែល​ជួយ​ព​ង្រឹ​ក​ស្រទាប់​តំរង​ដើម្បី​ត្រង​យក​បាក់តេរី និង ក្លិន​មិនល្អ​ពី​បន្លែ រលួយ​និង​អាហារ​ដែលមាន​ក្លិនឆ្អាប់​យ៉ាង​មាន​ប្រសិទ្ធភាព​។  មិន​តែ​ប៉ុណ្ណេះ​ទូទឹកកក LG ក៏បាន​បំពាក់​មកជា​មួយ បច្ចេកវិទ្យា Inverter Linear Compressor ដែលមាន​ដំណើរការ​ស្ងាត់​ល្អ​មិនមាន​សំលេង​រំខាន​ថែមទាំង​សន្សំសំចៃ​ថាមពលអគ្គីសនី​បាន​ប្រសើរ​ជាង​មុន និង​មាន​ការធានា​រយះពេល ១០​ឆ្នាំ​ទៅលើ Compressor របស់ ទូទឹកកក ថែមទៀត​។ ទូទឹកកក LG ក៏ត្រូវ​បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Vacuum Fresh ដែលជា​កន្លែង​រក្សាទុក ត្រី សាច់ បន្លែ ផ្លៃ​ឈើ​ឱ្យនៅ​ស្រស់​បានយូរ និង មិន​ខូច​រសជាតិ​ជាពិសេស Multi Air flow ដែលជា​ប្រព័ន្ធ​បញ្ចេញ​ខ្យល់​ត្រជាក់​គ្រប់​ទិស​និង​ត្រជាក់​សព្វ​ពេញ​ទូទឹកកក ថែមទាំង​អាច​រក្សា​សីតុណ្ហភាព​បានយូរ ទោះបីជា​ដាច់​ភ្លើង​ក៏ដោយ រឹតតែ​ពិសេស​សំរាប់​ធ្នើរ​កញ្ចក់​ត្រូវបាន​រចនា​ឡើង​ដ៏​រឹងមាំ​ដែល​អាច​ទ្រាំទ្រ​ទំងន់​បាន​រហូតដល់​ទៅ ១៥០ គីឡូ  ។ 


 ទូទឹកកក LG ស៊េរី​ថ្មី ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​មួយ​ក្នុងការ​ថែរក្សា​អាហារ​របស់​អ្នក​ឱ្យ​ស្រស់​បានយូរ រួមជាមួយ​និង​ការ​រចនា​ប្រកបដោយ​ភាព​ស៊ីវីល័យ និង​សាក​សមជា​មួយ​ផ្ទះបាយ​របស់លោក​អ្នក​ដែល​ប្រកបដោយ​ភាពទាន់សម័យ ។






( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com