ពីនេះ ពីនោះ
មៀម​តូច​ព្រៃ​
24, Jul 2016 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មៀម​តូច​ព្រៃ​គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​ក្បាល មុខ និង​ផ្នៃ​ក​ខ្នង​ពណ៌​ត្នោត​ចាស់ ដោយមាន​ស្នាម​ឆ្នូត​អង្កន់ៗ​ពេញ​ខ្លួន​។ ក្បាល​មូល​ធំ មាន​ដៅ​ពណ៌​ស នៅ​ដើមទ្រូង ចំហៀង​ខ្លួន និង​ក្រោម​គូថ​។ មៀម​តូច​ព្រៃ​នេះ ជា​ប្រភេទ​បក្សី​ដែល​រស់នៅ​គ្រប​តំបន់​ទាំងអស់​មិន​ថា​ព្រៃធំ ព្រៃតូច ព្រៃស្រោង វាលស្មៅ តំបន់​ទំនៀប ...​ជាដើម​។ ចំណែក​រដូវ​បន្ដ​ពូជ គឺ​ចាប់ពី​ខែ មីនា ដល់​ខែមិថុនា និង​មាន​ពង​ចំនួន​៣ ទៅ​៥ ពង​ក្នុង​មួយ​រដូវ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com