ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
យុវជនផ្តើមងាកមកគាំទ្រសិល្បៈបុរាណ និងស្នើឲ្យផ្សព្វផ្សាយតាមទូរទស្សន៍កាន់តែច្រើន
24, Jul 2016 ,
6:39 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ យុវវ័យយ៉ាងច្រើន បានសម្រុកទៅទស្សនាការសម្តែងល្ខោនខោល នៅសាលមហោស្របសាលាមធ្យមវិចិត្រសិល្បៈ កាលពីពេលកន្លងទៅ។ ការសម្ដែងល្ខោនខោលនេះ បានលើកយករឿងរាមកេរ្តិ៍ ក្នុងឈុតថលតយ័ន្ត មកសម្ដែងជូនទស្សនិកជនទស្សនា។ ទន្ទឹមនឹងការទៅគាំទ្រទស្សនីយភាពនៃល្ខោនខោល ដើម្បីផ្ដល់កម្លាំងចិត្តដល់សិល្បករ យុវជនទាំងនោះ ក៏បានស្នើឲ្យក្រសួងវប្បធម៌ បង្កើនការផ្សព្វផ្សាយសិល្បៈបុរាណខ្មែរ តាមទូរទស្សន៍ឲ្យកាន់តែច្រើនជាងនេះ។
ទស្សនីយភាពនៃល្ខោនខោល ត្រង់ឈុតថលតយ័ន្ត នៃរឿងរាមកេរ្តិ៍ នៅសាលមហោស្រពសាលាមធ្យមវិចិត្រសិល្បៈកាលពីពេលកន្លងទៅ បានទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ ពិសេសក្រុមយុវវ័យ។ អ្នកចូលរួមត្រូវឈរតម្រង់ជួរដើម្បីបានចូលទស្សនាទម្រង់ល្ខោនបុរាណខ្មែរមួយនេះ ខណៈការចូលរួមលើសចំណុះ។ ទោះបីជាវាហាក់ចង្អៀតបន្តិច ប៉ុន្តែនៅក្នុងពេលសម្តែង ដែលមានទាំងអ្នកឈរ និងអ្នកខ្លះអង្គុយផងនោះ បានទស្សនាទស្សនីយភាពនៃល្ខោនខោលនេះ យ៉ាងរីករាយ និងពោរពេញដោយស្នាមញញឹម ទន្ទឹមនឹងសំឡេងទះដៃដែលរំពងឡើងម្តងៗផងនោះ។
យុវជន ហេង លីម ជានិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ថា ការចំណាយពេលមកទស្សនាការសម្ដែងល្ខោនខោលនៅពេលនេះ មិនអត់ប្រយោជន៍នោះទេ។ ជាអភិរក្សរបាំ និងសិល្បៈបុរាណខ្មែរម្នាក់ផងនោះ ហេង លីម បានអះអាងទៀតថា រូបគេបានអង្គុយទស្សនាសាច់រឿងនេះ យ៉ាងជក់ចិត្ត។ យុវជនរូបនេះ បន្ថែមយ៉ាងដូច្នេះថា៖«កូនខ្មែរភាគច្រើនស្គាល់តែរឿងរាមកេរ្តិ៍ ស្គាល់តែព្រះរាម ព្រះលក្ខណ៍ និងនាងសិតាតាមរយៈមេរៀនក្នុងសៀវភៅប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងថារឿងរាមកេរ្តិ៍ជារឿងដែលល្អមើល ឬជក់ចិត្តយ៉ាងម៉េចខ្លះទេ»។
ដ្បិតបានរៀន និងដឹងច្រើនពីទម្រង់ល្ខោនខោល ប៉ុន្តែយុវនិស្សិត មិនអាចមិនសរសើរពីគំនិតច្នៃប្រឌិតសម្រាប់ការសម្តែង របស់សិល្បករបាននោះឡើយ។ រូបគេថ្លែងអមដោយទឹកមុខផងថា៖«នៅពេលទស្សនារួចមកមានអារម្មណ៍ថាប្លែក ពីព្រោះមានការលាយបញ្ចូលគ្នានូវក្បាច់ល្បុកតោ ជាមួយក្បាច់ល្ខោនខោល»។
ចំណែកឯ យុវជន ប៉ាល់ ម៉េងអ៊ូ ក៏បានសរសើរមិនដាច់ពីមាត់ពីការសម្តែងល្ខោនខោលនេះដែរ។ នេះជាលើកទី១មួយហើយ ដែលនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរូបនេះ បានឃើញពីបែបបទនៃការស្លៀកពាក់ និងការសម្ដែងល្ខោនខោល។ យុវជនវ័យ២១ឆ្នាំរូបនេះ បានបន្ថែមថា៖«ខ្ញុំមិនដែលបានដឹងពីបែបបទនៃការសម្ដែងបែបណានោះទេ តែខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានចូលរួមទស្សនាល្ខោនខោល។ មុនដំបូងខ្ញុំគិតថាប្រហែលមិនមានមនុស្សមកទស្សនាច្រើនទេ តែនៅពេលដែលមកដល់ឃើញមានការចូលរួមយ៉ាងច្រើន»។
ចំណែកឯយុវជន លឹម សុភក្ត្រា ដែលជាសិស្សវិទ្យាល័យ បានបង្ហាញអារម្មណ៌សប្បាយចិត្តខ្លាំងនៅពេលដែលបានទស្សនាល្ខោនខោលនេះ។ សុភក្ត្រា បាននិយាយថា ល្ខោនខោលពីមុនហាក់មិនសូវមានអ្នកស្គាល់ឡើយ ប៉ុន្តែឥឡូវមានអ្នកគាំទ្រវប្បធម៌បុរាណច្រើន។ យុវសិស្សសម្បុរស្រអែមរូបនេះ បានបង្ហាញការយល់ដឹងថា៖ «នៅពេលដែលមានការផ្សព្វផ្សាយរបាំ ឬល្ខោនខ្មែរ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ គឺដោយសារបានចែករំលែកចំណេះដឹងបន្តបន្ទាប់ និងស្គាល់ពីវប្បធម៌ខ្មែរបន្ថែមទៀត»។
មានវ័យ១៨ឆ្នាំ លឹម សុភក្ត្រា បានឆ្លៀតរំលឹកដល់កូនខ្មែរទាំងអស់ឲ្យជួយថែរក្សា និងស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរឲ្យផុសផុលជាងនេះ។ យុវជនរូបនេះរៀបរាប់ថា៖«យើងគួរតែងាកមកគាំទ្រវប្បធម៌ បុរាណខ្លះ បើចូលចិត្តខាងសម័យខ្លាំងពេកធ្វើឲ្យវប្បធម៌បាត់សូន្យតែម្ដង ដូចពាក្យមួយឃ្លា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កុំថ្កើង» ។ បើសិនជាងាកមកថែរក្សាវប្បធម៌ខ្មែរ នោះវប្បធម៌នឹងរីកលូតលាស់ល្អ ដូចដើមឈើមួយដើមដុះបែកមែកសាខាបានធំ បើមិនជួយស្រោចទឹកផង ដើមឈើនោះច្បាស់ជាមិនរីកលូតលាស់ធំបានទេ។ នេះជាការលើកឡើងរបស់យុវសិស្ស លឹម សុភក្ត្រា។
យុវជន ប៉ាល់ ម៉េងអ៊ូ ក៏បានស្នើឲ្យកូនខ្មែរ សូមជួយលើកស្ទួយល្ខោនខ្មែរឲ្យរីកដុះដាលបន្ថែមទៀត និងសូមកុំបោះបង់ព្រោះល្ខោននេះមានតាំងពីមុនសម័យអង្គរ។ មិនត្រឹមតែប៉ុណ្ណោះ យុវជនរូបនេះ ក៏ស្នើដល់ក្រសួងវប្បធម៌ បង្កើនការផ្សព្វផ្សាយសិល្បៈបុរាណខ្មែរ តាមទូរទស្សន៍ឲ្យកាន់តែច្រើនជាងនេះ។
ល្ខោនខោល ឬល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយដែលមានអាយុកាលចំណាស់តាំងពីមុនសម័យអង្គរ ក្នុងសតវត្សទី៩ តាមរយៈចម្លាក់លឹបតាមជញ្ជាំងប្រាសាទអង្គរ ល្ខោនខោលជាសម្បត្តិវប្បធម៌អរូបីរបស់ព្រះរាជាណាចក្រកម្ពុជា។ ល្ខោនខោលត្រូវបានអភិវឌ្ឍន៍ដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅក្នុងព្រះរាជវាំងបុរាណខ្មែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ល្ខោនខោល
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម