ជាតិ
លោក ខៀវ កាញារីទ្ធ ថា ក្រសួង​មិនបាន​ហាម​ទូរទស្សន៍​ចុះផ្សាយ​រឿង​ឃាតកម្ម​ទេ
25, Jul 2016 , 5:42 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រី​ទ្ធិ បាន​បញ្ជាក់ថា ក្រសួង​មិនបាន​ហាមឃាត់​ស្ថានីយ៍ទូរទស្សន៍ មិន​ឲ្យ​ចុះផ្សាយ​រឿង​ឃាតកម្ម​នោះទេ ពោលគឺ​ក្រសួង​គ្រាន់តែ​ហាម​ស្ថាប័ន​ទូរទស្សន៍​ទាំងនោះ មិន​ឲ្យ​ចាក់ផ្សាយ​បង្ហាញ​រូបភាព និង​មុខ​ជនរងគ្រោះ​ដែល​ស្លាប់​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​។​



​លោក ខៀវ កា​ញា​រី​ទ្ធិ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដោយ​បញ្ជាក់​មូលហេតុ​យ៉ាង​ដូច្នេះ​ថា​៖«​តាមពិត​មិនមែន​ឆ្លើយ​ជាមួយ​អ្នក​អត់​វិជ្ជាជីវៈ​ទេ តែ​ឃើញ​កាសែត​សួរថា​ហេតុអ្វី​ក្រសួង​មិនឲ្យទូរទស្សន៍ ផ្សាយ​រឿង​ឃា​តុ​កម្ម ? ក្រសួង​មិនមែន​ហាម​រឿង​ផ្សាយ​ឃាតកម្ម​ទេ តែ​ហាម​រឿង​បង្ហាញ​រូប​ជនរងគ្រោះ​ដែល​ស្លាប់ (​តាម​សីលធម៌​គេ​ដាក់​រូប​កាល​នៅរស់ មិនមែន​ដាក់​រូប​សព​ទេ​) ។​ហើយ​បានជា​លើក​នៅពេលនេះ ព្រោះ​ក្រសួង​បាន​ណែនាំ​កាលពី​ឆ្នាំ ២០០៤ ហើយ​នៅពេលនេះ អ្នកទទួលខុសត្រូវ​មួយចំនួន​នៅ​សម័យ​នោះបាន​ប្តូរ​មុខរបរ​អស់ហើយ​ទើប​ពេលនេះ​រំលឹក »​។​


Tag:
 ខៀវ កា​ញា​រី​ទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com