ជាតិ
សុវត្តិភាព ចរាចរណ៍
ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចំនួន​៨​មាត្រា នឹងត្រូវ​ធ្វើ​វិសោធនកម្ម​នាពេលខាងមុខ​
18, Aug 2016 , 10:39 pm        
រូបភាព
លោក ឈួន វ៉ន (អាវលឿង) នាពិធីចែករង្វាន់ដល់អ្នក​កាសែតឆ្នើម
លោក ឈួន វ៉ន (អាវលឿង) នាពិធីចែករង្វាន់ដល់អ្នក​កាសែតឆ្នើម
​ក្រុមការងារ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍ នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចំនួន​៨​មាត្រា​ថែមទៀត​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ឈួន វ៉ន អគ្គលេខាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​



​ថ្លែង​នៅក្នុង​កម្មវិធី​ប្រកាស​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម លើ​ការជំរុញ​ការពាក់​មួកសុវត្ថិភាព ដែល​រៀបចំ​ដោយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី នៅ​ថ្ងៃទី​១៨ ខែសីហា លោក ឈួន វ៉ន ដែលជា​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផង​នោះ បាន​ឲ្យ​ដឹងថា មាត្រា​ទាំងនោះ គឺទាក់ទង​នឹង​ការធ្វើ​បណ្ណ​បើកបរ ការ​កាត់ឈ្មោះ​យានយន្ត  ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង  និង​ការពាក់​ខ្សែក្រវាត់​សម្រាប់​អ្នកធ្វើដំណើរ​តាម​រថយន្ត​ជាដើម​។​

​សូម​ស្តាប់​ប្រសាសន៍​លោក លោក ឈួន វ៉ន ៖






Tag:
 ច្បាប់​
 ​ ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com