បទយកការណ៍ / បទសម្ភាសន៍
បើ​គ្មាន​កូន​មិនចាំបាច់​ទៅ​ក្រៅប្រទេស​ទៀតឡើយ​, កម្ពុ​ជាមាន​បច្ចេកវិទ្យា​បង្ក​កំណើត​ដោយ​ជោគជ័យ​
25, Aug 2016 , 8:19 am        
រូបភាព
 ​ភ្នំពេញ​៖ កាលពី​ពេលមុន នៅពេល​គូ​ស្វាមី​ខ្មែរ​ជួប​ការលំបាក​ក្នុងការ​ទទួលបាន​បុត្រាបុត្រី​នោះ ពួកគេ​តែងតែ​ទៅ​ទទួល​សេវា​បង្ក​កំណើត​នៅក្រៅ​ប្រទេស ដូចជា​៖ នៅ​វៀតណាម ថៃ សឹង្ហ​បុរី បារាំង ឬ​អាមេរិក​។​ល​។ ពួកគេ​ត្រូវ​ចំណាយ​ពេលវេលា និង​ប្រាក់កាស​ជាច្រើន​ទម្រាំ​នឹង​ទទួល​បានកូន​មួយ​។ តែ​នាពេល​បច្ចុប្បន្ននេះ មន្ទី​សម្រាក​ព្យាបាល​កម្ពុជា (Fertility Clinic Cambodia) ដែលមាន​ទីតាំងនៅ​ទីក្រុង​ភ្នំពេញ អាច​ផ្តល់​សេវា​បង្ក​កំណើត​បាន​ដោយ​ជោគជ័យ ហើយ​សេវាកម្ម​នៅ​កម្ពុជា​នេះ ទទួលបាន​កម្រិត​លទ្ធ​ផល​ល្អ​ស្មើនឹង​មន្ទី​ពេទ្យ​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។  

 
​តំណាង​មន្ទី​សម្រាក​ព្យាបាល​កម្ពុជា​បាន​បញ្ជាក់ថា ក្នុង​ចន្លោះពេល​ពី​ខែកញ្ញា​ឆ្នាំ​២០១៤ ដល់​ខែកក្កដា​ឆ្នាំ​២០១៦​កន្លងមកនេះ អតិថិជន​ចំនួន​៣៥០​នាក់​បានមក​ទទួល​សេវា​បង្ក​កំណើត​ពី​មន្ទី​ព្យាបាល​របស់​ពួកគេ ក្នុងនោះ អតិថិជន​២៥១​នាក់​ទទួលបាន​ជោគជ័យ ពោល គឺ​អត្រា​ជោគជ័យ​មាន​ចំនួន​ជាង​៧០​ភាគរយ​។ ក្រៅពី​ជំនាញ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត សមត្ថភាព​គ្រូពេទ្យ គឺជា​រឿង​ចាំបាច់​ដែល​ជំរុញ​ឲ្យ​គ្លិ​និក Fertility Clinic Cambodia ទទួលជោគជ័យ​ក្នុង​ការបង្ក​កំណើត​ជូន​អតិថិជន​ទូទៅ​។ 
 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ហោ សំណាង នាយក​គ្រប់គ្រង​នៃ​មន្ទី​សម្រាក​ព្យាបាល​កម្ពុជា (Fertility Clinic Cambodia) ដូចតទៅ​៖ 







Tag:
 សុខ​ភិ​បាល
  ​បង្ក​កំណើត​
© រក្សាសិទ្ធិដោយ thmeythmey.com