ពីនេះ ពីនោះ
ភឹ​កមន ឬ​ដើម​នាង​ខ្មៅ​អាច​យក​ស្លឹក និង​ឫស​មក​ធ្វើជា​ថ្នាំ​លើក​កម្លាំង​
29, Aug 2016 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភឹ​កមន ឬ​ដើម​នាង​ខ្មៅ គឺជា​ឈ្មោះ​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់​ចាប់ពី ១ ទៅ​២​ម៉ែត្រ មាន​មែក​ពណ៌​ស្វាយ ដុះ​ក្នុងព្រៃ​ក្រាស​លើដី​រាប ឬ​លើ​ភ្នំ ពេលខ្លះ​គេ​ដាំ​វា​ជិត​ផ្ទះ​នៅ​ជាល​ម្អ​ដោយ មាន​ផ្កា​ពណ៌​ខៀវ និង​ផ្កាឈូក​ធំៗ​ល្អ​។ ដើម​នេះ​សម្បូរ​មាន​ក្នុងប្រទេស​ឥណ្ឌូចិន ប្រទេស​ជ្វា និង ប្រទេស​ចិន​ជាដើម​។ ប្រជាជន​ច្រើន​យក​ស្លឹក និង​ឫស​មក​ស្ងោរ​យក​ទឹក​ពិសារ ដើម្បី​ជា​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន និង​ជា​ថ្នាំ​លើក​កម្លាំង​។​



​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com