អត្ថបទពាណិជ្ជកម្ម
បុរី​មហា​សែន​សុខ​រៀបចំ​កម្មវិធី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់ខ្លួន​
29, Aug 2016 , 2:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​បន្ទាប់ពី​ផ្ទះ​ជាច្រើន​ល្វែង​ត្រូវបាន​លក់​អស់ បុរី​មហា​សែន​សុខ បានរៀបចំ​កម្មវិធី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន និង​សម្ពោធ​ផ្ទះ​គំរូ ហើយក៏​ជាការ​បង្ហាញ​ផ្ទះ​គំរូ​ចំពោះ​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី ដែល មា​នទី​តាំំ​ង​តាម​បណ្តោយ​ផ្លូវ​វត្ត​តាំង​កសាង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ កម្មវិធី​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ ២០១៦​នេះ ។

​ក្នុងឱកាស​នោះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក ប៊ុល កុសល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ លោក Toshihiko Muneyoshi ស្ថាប​និ​ត និង​ជា​អគ្គនាយក​ក្រុមហ៊ុន Creed Group និង​អ្នកស្រី ចេង សុខា ជា​ជំនួយការ​នាយក​ផែ្ន​កល​ក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​Creed Asia (Cambodia)Co.,Ltd ព្រមទាំង​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​ផងដែរ​។​



​លោក Toshihiko Muneyoshi ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Creed Group បាន​មានប្រសាសន៍ថា គោលបំណង​ក្នុង​កម្មវិធី​ថ្ងៃនេះ គឺ​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​បុរី​មហា​សែន​សុខ ដែល​បាន​ជាវ​រួចមក និង​ស្វាគមន៍​ដល់​ភ្ញៀវកិត្តិយស​ដែល​កំពុង​បានសម្រេច​ចិត្ត​ក្នុង​ការទិញ​ផ្ទះ​ពី​បុរី​យើងខ្ញុំ ចំពោះ​បុរី​មហា​សែន​សុខ គឺ​គម្រោង​ទី​២​របស់​ក្រុមហ៊ុន Creed Group នៅ​កម្ពុជា ។ ដោយឡែក​គម្រោង​ទី​១​របស់​យើង​បាន​នឹង​កំពុងដំណើរការ​នៅលើ​ទីតាំង​មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺ​ម្រោ​ង Bodaiju Resideness មកដល់ពេលនេះ​យើង​លក់បាន​សម្រេច​ការលក់​រហូតដល់​ប្រមាណ​៨០​ភាគរយ​ក្នុង​ចំនួន​ផ្ទះ​៤៨២​ខ្នង​។

​លោក​បាន​បន្តថា ទាំងនេះ​សុទ្ធសឹង​ដោយសារ​យើង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា លើ​ល​ពីនេះ​ទៀត យើង​មាន​អ្នកគ្រប់គ្រង​ជា​ជនជាតិ​ជប៉ុន​ទៅលើ​ផ្នែក​សំណង់​ដែល​ធ្វើ​ឲ្យ​បុរី​របស់​យើង ដំណើរការ​ទៅតាម​ការគ្រោងទុក​។ ជាមួយគ្នានេះ​ផងដែរ នា​ឳ​កាស​នេះ​ក្នុងការ​បង្ហាញ​នូវផ្ទះ​គំរូ​ដែល​ទើបនឹង​បញ្ចប់​ការសាងសង់​ថ្មីៗ​នេះ ហើយ​យើង​មាន​គម្រោង​នឹង​បញ្ចប់​ការសាងសង់​សម្រាប់​ដំណាក់កាល​ទី​១​នា​ចុងឆ្នាំ​២០១៦​។ 



​លោក ប៊ុល កុសល អភិ​បា​លា​គណៈ​អភិបាលខណ្ឌ​សែន​សុខ ក៏បាន​ថ្លែងថា សម្រាប់​រូបលោក​ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​សូម​អរគុណ​ដល់ ក្រុមហ៊ុន Creed Group បុរី​មហា​សែន​សុខ ដែល​បានធ្វើ​វិនិយោគ​នៅលើ​ទឹកដី​ខណ្ឌ​សែន​សុខ និង​មាន​ជំនឿ​ចិត្ត​លើ​អជ្ញាធរ​ផងដែរ​។ លោក​បាន​សន្យា​នឹង​ការពារ​ស​ន្និ​សុខ​ឲ្យ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​ចំពោះ​ប្រជ​ពលរដ្ឋ​ដែល​បានរស់នៅ​ទីនេះ ជាពិសេស​កសាង​បុរី​មហា​សែន​សុខ​នឹងមាន​ប្រជាពលរដ្ឋ​ថ្មី​មក​រស់នៅ​ទីនេះ វា​ជាការ​ជំរុញ​វិស័យសេដ្ឋកិច្ច​ថែមទៀត​ទៀតផង​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com