English-Français
លោក សុង​ឈី​ក​៖ ក្បាច់គុន មាន​ចំនុច​រួមជាមួយ​ចម្រៀង អូ​ប៉េ​រ៉ា
09, Sep 2016 , 11:17 am        
រូបភាព
 ​លោក ហាម សុង​ឈី​ក (HAHM Seong Shik ) គឺជា​នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ​យុទ្ធសិល្ប៍​ដើម្បី​សន្តិភាព​ពិភពលោក​។ បុរស​ជនជាតិ​កូរ៉េ​រូបនេះ ជា​គ្រូ​ក្បាច់គុន​ជាច្រើន​ប្រភេទ និង​ក៏​ជា​គ្រូបង្រៀន អូ​ប៉េ​រ៉ា​។ តើ​ហេតុអ្វី​បានជា​បុរស​ជនជាតិ​កូរ៉េ​រូបនេះ មាន​ជំនាញ​ពីរ​ដែល​មើលទៅ​មិន​ទាក់ទង​គ្នា​ទាល់តែសោះ​។ សម្រាប់​លោក ហាម សុង​ឈី​ក ជំនាញ​ទាំងពីរ មាន​ទំនាក់ទំនង​គ្នា​។


​ក្នុងខណៈដែល​លោក សុង​ឈី​ក ធ្វើដំណើរ​មក​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ការរៀបចំ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ តុង​អ៊ី​ល មូ​ដូ ( tong-il moo-do), លោកគ្រូ សុង​ឈី​ក បានផ្តល់​បទសម្ភាសន៍​ដល់ នាយ យ៉ាន ដើម្បី​និយាយ​អំពី​ជំនាញ​របស់គាត់​ដែល​ចេះ​ក្បាច់​ជាច្រើន​ប្រភេទ​ដូចជា​៖ កា​រ៉ា​តេ តេ​ក្វាន់​ដូ ហាប់​គី​ដូ និង​ជំនាញ​របស់លោក​មួយទៀត គឺ​ការ​ច្រៀង អូ​ប៉េ​រ៉ា​។​
 
​សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​ខាងក្រោម​ជា​ភាសា​បារាំង​៖

 
 



Tag:
 HAHM Seong Shik
  tong-il moo-do
© រក្សាសិទ្ធិដោយ thmeythmey.com