ពីនេះ ពីនោះ
កញ្ជ្រៀច ច្រើន​រស់នៅ​តាម​តំបន់​ដំណាំ​កសិកម្ម​
26, Sep 2016 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​កញ្ជ្រៀច គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែលជា​ទូទៅ​មាន​ក្បាល​ពណ៌​ស ឆ្នូត​កាត់​ភ្នែក​ខ្មៅ ចំពុះ​ពណ៌​លឿង​លើ​ប្រភេទ Leucocephalus  និង​ចំពុះ​ពណ៌​ក្រហម គល់​ចំពុះ​ខ្មៅ ចំពោះ ប្រភេទ Burmannicus​។ បក្សី​នេះ ច្រើន​រស់នៅ​តាម​តំបន់​វាលស្មៅ​ស្ងួត គុម្ពោធ​ព្រៃ តំបន់​ដំ ណាំ​កសិកម្ម ជាដើម​។ ដោយឡែក​របាយ​រស់នៅ គឺមាន​គ្រប់​ទីកន្លែង និង​បង្ហាញ វត្ត មាន​ពេញ​មួយឆ្នាំ​។ បក្សី​នេះ​ធ្វើការ​បន្ត​ពូជ ចាប់ពី​ខែតុលា ដល់​ខែវិច្ឆិកា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com