កីឡាជាតិ
ជាតិ
ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ​២ ពី​កីឡា​ឆ្នេរ​ខ្សាច់​នៅ​វៀតណាម​
26, Sep 2016 , 3:58 pm        
រូបភាព
រូបភាពហ្វេសប៊ុក NOCC
រូបភាពហ្វេសប៊ុក NOCC
ដោយ:
​កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ​២ ពី​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​ជើងឯក​ទី្វ​ប​អាស៊ី នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម បន្ទាប់ពី​ចាញ់​គូប្រកួត​លើ​ប្រភេទ​វិញ្ញាសា​២​នាក់​ទល់​២​នាក់​បុរស​-​នារី ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា នេះ​។​



​កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា បាន​ព្រួត​ដៃ​គ្នា​ប្រកួត​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ជូន​កម្ពុជា​ពី​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​ជើងឯក​ទី្វ​ប​អាស៊ី​នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម​។ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​កីឡាការិនី​ថៃ ១៣-២ លើ​ប្រភេទ​វិញ្ញាសា​ប្រកួត​២​នាក់​ទល់​២​នាក់​នារី ក្នុង​វគ្គ​ពាក់កណ្តាល់​ផ្តាច់​ព្រឹ​ត្រ​កាលពី​ព្រឹក​មិញ​។



​ជាមួយគ្នានេះ កីឡាករ ថោង ឈឿន និង​កីឡាករ ហេង ថា ក៏​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​១ ពី​ព្រឹត្តិការណ៍​នេះ​ជូន​កម្ពុជា​ផងដែរ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​កីឡាករ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ១៣​ទល់នឹង​៧ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ព្រឹក​មិញ​ដូចគ្នា​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ប៉េតង់​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​១៨​នាក់​(​ស្រី​៩​នាក់​)​ឲ្យ​ចូលរួម​ប្រកួត​។ ហើយ​មេដាយ​យ​ទាំងពីរ​គ្រឿង​នេះ វា​មិនមែនជា​មេ​ចុងក្រោយ​សម្រាប់​ប៉េតង់​កម្ពុជា​នោះឡើយ ព្រោះ​កម្ពុជា​នៅសល់​វិញ្ញាសា​ជាច្រើន​ទៀត​ដែល​មិនទាន់​ប្រកួត​៕


Tag:
 ប៉េតង់​
  Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com