អត្ថបទពាណិជ្ជកម្ម
សាខា​ថ្មី ទី​១៤ របស់ Brown ច្នៃ​ពី​ផ្ទះ​ខ្មែរ​បុរាណ​បាន​បើកសម្ពោធ​ជា​ផ្លូវការ​ម្សិលមិញ​នេះ​
22, Oct 2016 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ Brown កាហ្វេ​បាន​បើក​សម្ភោ​ធ​សាខា​ថ្មី​ជា​ផ្លូវការ​កាលពី​ម្សិលមិញ។ សាខា​ថ្មី​របស់​ប្រោន​មួយ​នេះ ​​រចនា​ឡើង ដោយ​កែច្នៃ​ផ្ទះ​បុរាណ​ខ្មែរ​ឲ្យ​ក្លាយជា​សហគមន៍ បែប​សម័យ​ទំនើប ដែលជា​កន្លែង​ជួបជុំគ្នា​ញ៉ាំកាហ្វេកម្សាន្ត​។ ផ្នែក​ខាងក្នុង​មានការ​ដេ​គ័​រ​ ​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ ដែល​ប្រកបមុខរបរ​បែប​ស្រុក​ស្រែចម្ការ​។ រីឯ​ខាងក្រៅ​វិញ​មាន​កន្លែង​ក្មេង​លេង និង​ទីធ្លា​ធំ​ទូលាយ​បែប​ធម្មជាតិ​។​

​តំណាង​ក្រុមការងារ ប្រោ​ន​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​គោលបំណង​ចម្បង​របស់​ប្រោ​ន គឺ​គាស់កកាយ​ឡើងវិញ ​នូវ​វប្បធម៌​នា​សម័យបុរាណ​ដែល​គេ​ពុំ​ចាប់អារម្មណ៍ ​ឲ្យក្លាយជា​សហគមន៍​ដែល​គេ​និយម​នាពេល​បច្ចុប្បន្ន​»​។​

​អ្វី​កាន់តែ​ពិសេស​ទៅទៀត​នា​រាត្រី​យប់មិញ ​មានការ​តាំងពិព័រណ៍​ភូមិ​ប្រោ​ន​ភ្នំពេញ ការប្រគំត​ន្រី្តសម័យ ដែល​ប្រើ​ឧបករណ៍​ភ្លេងខ្មែរ  ការតាំង​ឧបករណ៍​ភ្លែ​ង​ខ្មែរ​បុរាណ ការបង្ហាញ​ម៉ូត ពី​កា​រវិ​វ​ត្តិ​នៃ​សំលៀកបំពាក់​នារី​ខ្មែរ​១២​ជំនាន់ ការសម្តែង​ល្ខោ​ន​ស្បែកតូច (ផឹក កាហ្វេ តែង​កំណាព្យ)  និង​ចម្រៀង​តែង​និពន្ធ​ថ្មី (ភូមិ​ប្រោ​ន​ភ្នំពេញ) ។

​គួរបញ្ជាក់​ផងដែរ​ថា ប្រោ​ន ខ​ហ្វ​ហ្វី កំពុងតែ​សហការ​ជាមួយ សមាគម​សិល្បៈ​សុ​វណ្ណភូមិ ក្នុងការប្រមូល​មូលនិធិ ឲ្យបាន ១​ម៉ឺនដុល្លារ ដើម្បី​យកមក​អភិរក្ស ល្ខោនស្បែក​ធំ​ខ្មែរ ឲ្យ​គង់វង្ស​ត​ទៅមុខទៀត៕​









( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com