ជាតិ
អុំទូក​តាម​ព្រែ​កនៅ​ជនបទ ទាក់ទាញ​អ្នកទស្សនា​រាប់ពាន់នាក់​
14, Nov 2016 , 5:21 pm        
រូបភាព
ដោយ:
​តាកែវ​៖ មិនមែន​មានតែ​នៅ​ក្រុងភ្នំពេញ​ទេ ដែល​រៀប​ចំការ​ប្រណាំងទូក នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក៏មាន​រៀបចំ​ដែរ ខុសគ្នា​ត្រង់​រូបភាព និង​ទំហំ​នៃ​ការរៀបចំ​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កន្តឹង ស្រុក​បាទី ខេត្តតាកែវ បានរៀបចំ​ការប្រណាំង​ទូក​នៅក្នុង​ព្រែ​កមួយ​នៅក្នុង​ឃុំ​។ នេះ​ជា​ឆ្នាំ​ទី​២​ហើយ នៃ​ការ​ប្រណាំងទូក​នេះ​។ ជា​ទូកខ្លី ដែល​អាច​ចំណុះ​ទូក​បាន​ប្រមាណ​៤​នាក់​។ បើតាម​ការសាកសួរ​ប្រជាពលរដ្ឋ​នៅទីនេះ  ចំណុះ​ទូក មាន​ទាំង​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ជិតៗ​នេះ និង​អ្នកដំណើរ​ដែល​ឆ្លងកាត់​។ ការប្រណាំង​ទូក​តាម​ព្រែក ក្នុង​ឃុំ​នៅ​ជនបទ​បែបនេះ ក៏បាន​ទាក់ទាញ​អ្នកទស្សនា​រាប់ពាន់នាក់​ដែរ​។​



​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖














Tag:
 អុំទូក​
 ​ បាទី
© រក្សាសិទ្ធិដោយ thmeythmey.com