អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ពិសេស ទិញ ២ ថែម ១ ពី​ហាង​ការ៉េម ដេ​រី​ឃ្វី​ន
30, Nov 2016 , 11:37 am        
រូបភាព
​ហាង​ការ៉េម​ល្បីឈ្មោះ​ពី​សហរដ្ឋអាមេរិក ដេ​រី​ឃ្វី​ន (Dairy Queen) នឹង​ផ្ដល់ជូន​អតិ​ត​ថិ​ជន​របស់ខ្លួន​កាន់តែ​ពិសេស​អស្ចារ្យ​ម្ដងទៀត ជាមួយនឹង​កម្មវិធី ទិញ ២ ថែម ១ ចាប់ពី​ថ្ងៃនេះ រហូតដល់​បំណាច់​ឆ្នាំ​២០១៦ នៅ​គ្រប់​សាខា ហាង​ការ៉េម ដេ​រី​ឃ្វី​ន ទាំងអស់ លើកលែងតែ សាខា ព្រលានយន្តហោះ​តែប៉ុណ្ណោះ​។
 
​គួរ​បញ្ជាក់ដែរថា នៅ​ប្រទេស​កម្ពុជា ហាង​ការ៉េម ដេ​រី​ឃ្វី​ន មាន ៦​សាខា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត សៀមរាប​។ បច្ចុប្បន្ន​ហាង​ការ៉េម ដេ​រី​ឃ្វី​ន មាន​ជាង ៦៩០០​ហាង និង ៣២​ប្រទេស  ទូទាំង​ពិភពលោក ក៏ដូចជា​មានការ​ផ្តល់​ជូន​នូវ​ផលិតផល​ជាច្រើន​ជម្រើស​ពី​ការ៉េម​ខូ​ន វ៉ា​ហ្វ​ល ប្ល៊ី​ហ្សា​ដ ការ៉េម​សាន់​ដេ ម៉ូ​ឡា​តេ ការ៉េម​ក្រឡុក​ស្ម៊ូ​ត​ធី អាយ​ស្គ្រី​ម​ខេ​ក ដែលមាន​ជម្រើស​រសជាតិ​ផ្សេងៗ​បូករួម​នឹង​ការតុបតែង​ដ៏​អស្ចារ្យ និង​រសជាតិ​ហ​ត​ដក​បែប​អាមេរិក ដ៏​ល្បីល្បាញ ៧ រសជាតិ​ផ្សេងៗ​ទៀត​។

​ដេ​រី​ឃ្វី​ន ជា​ហាង​ការ៉េម​ដែលមាន​ឈ្មោះ​ល្បី​ល្បាយ​ទូទាំង​ពិភពលោក​ពី សហរដ្ឋអាមេរិក ដែល​ត្រូវ​បានទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)  EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ដឹ ភី​ហ្សា ខម​ផេ​នី ( The Pizza Company ) ខូ​ស្តា កាហ្វេ (Costa Coffee)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) និង ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com