ជាតិ
សេដ្ឋកិច្ច
ចិន​បោះទុន ២ពាន់​លាន​ដុល្លារ​បង្កើត​សួ​នក​សិ-ឧស្សាហកម្ម​នៅ​កម្ពុជា ដើម្បី​ឲ្យ​ការនាំចេញ​កសិផល​ត្រូវ​តាម​ស្ដង់ដារ
30, Nov 2016 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គម្រោង​វិនិយោគ​ដ៏​ធំថ្មី​មួយទៀត​របស់​វិនិយោគិន​ចិន គឺ​ការបង្កើត​សួ​នក​សិ-ឧស្សាហកម្ម​នៅក្នុង​ខេត្តកំពង់ស្ពឺ ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​ចំណាយ​ទឹកប្រាក់ ២ពាន់​លាន​ដុល្លារ។ បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សួន​ដែលមាន​ទំហំ​ដី​ជាង ៣០០ហិកតា​នេះ នឹងមាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចង្វាក់​ផលិត​កម្មក​សិ-ឧស្សាហកម្ម ដូចជា​ឃ្លាំង ឧស្សាហកម្ម​វេច​ខ្ចប់​ទំនិញ និង​វិទ្យាស្ថាន​ត្រួតពិនិត្យ​ភូតគាម​អនាម័យ។



ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​លើ​បញ្ហា​ស្រូវ​អង្ករ​រវាង​ក្រសួងកសិកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី៣០ខែវិច្ឆិកា​នេះ លោក វេ​ង សាខុន ឲ្យ​ដឹងថា សួន​នេះ ជា​ជំហាន​ដំបូង នឹង​ក្លាយជា​កន្លែង​ត្រួតពិនិត្យ​ស្ដង់ដារ​អនាម័យ និង​ការ​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដែល​គ្រោង​នាំ​ចេញទៅ​ប្រទេស​ចិន។ «ជាបឋម​គឺ​នាំទៅ​ចិន ដែល​ធ្វើ​ឲ្យ​ចិន​បានល្អ​ហើយ​យើង​អាច​នាំទៅ​ប្រទេស​ផ្សេងទៀត»។ នេះ​ជាការ​បញ្ជាក់​របស់ លោក វេ​ង សាខុន មុននឹង​លោក​បន្ថែមថា ផលិតផល​ដែល​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​ទីកន្លែង​នោះ នឹង​ទទួលបាន​វិញ្ញាបនបត្រ​តាម​អេឡិចត្រូនិក (E-Certification) ដែល​គេ​ទទួលស្គាល់​ជាទូទៅ។

សូម​ស្ដាប់​ប្រសាសន៍ លោក វេ​ង សាខុន ខាងក្រោម​នេះ៖


បើតាមលោក វេង សាខុន សួនកសិ-ឧស្សាហកម្មនេះ នឹងមានការបំពាក់ប្រព័ន្ធសូឡាផងដែរ។ ពាក់ព័ន្ធ​នឹង​ការ​វេច​ខ្ចប់​ទំនិញ​សម្រាប់​នាំចេញ និង​ភូតគាម​អនាម័យ លោក វេ​ង សាខុន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ខាងលើនេះ​យ៉ាង​ដូច្នេះ​ថា៖ «យើង​ត្រូវ​គិត​វែងឆ្ងាយ​លើ​បញ្ហា​នេះ ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​អ្នកទិញ​របស់​យើង»។

បន្ថែមពីលើនេះ​លោក វេ​ង សាខុន បានបន្ថែមថា ប្រទេស​ចិន​បានអនុញ្ញាត​ឲ្យ​នាំចូល​កសិផល​ពី​កម្ពុ​ជាជាង២០០មុខ ដោយ​មិន​យកពន្ធ ប៉ុន្តែ​កម្ពុជា​អាច​ចាប់យក​ការអនុគ្រោះ​ពន្ធ​នោះ​តែ ៤មុខទំនិញ​ប៉ុណ្ណោះ ដែល​ក្នុងនោះ​មានមុខ​ទំនិញ​អង្ករ​ផងដែរ៕


Tag:
 សួ​នក​សិ-ឧស្សាហកម្ម
  វេ​ង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com