ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ចំណូល​បាន​ជាង​៥៥​លាន​ដុល្លារ​ពី​ការលក់​បណ្ណ​ចូល​អង្គរ​ក្នុង​រយៈពេល​១១​ខែ​
01, Dec 2016 , 7:39 pm        
រូបភាព
​សៀមរាប​៖ ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៦​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ថវិកា​បាន​ជាង​៥៥​លាន​ដុល្លារ​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១ ធ្នូ ឆ្នាំ​២០១៦​។​



​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​បាន​បង្ហាញថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៦​នេះ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ១,៩៤៧,៧៧២​នាក់ ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ ចំនួន​នេះ​គឺមាន​ការកើនឡើង ៣.៧៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​។ ដោយឡែក​ចំណូល​ពី​ការលក់​សំបុត្រ​នេះ​បើ​គិត​ជា​ទឹកប្រាក់ គឺមាន​ចំនួន ៥៥,៤២០,៩០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក គឺ​កើនឡើង​ចំនួន​៣.៤៨%​។​

​សម្រាប់​ក្នុង​ខែ​វិ​ច្ឆ​កា ក្នុង​ខែ​នេះ​មាន​ភ្ញៀវទេសចរ​ចូល​ទិញ​បណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ២១៩,០៥២​នាក់​កើនឡើង ៩.៤៨% ហើយ​គិត​ជា​ទឹកប្រាក់​ស្មើនឹង ៦,៣២៨,៣៤០​ដុល្លារ កើនឡើង ៧.៧១%​។ នេះ​បើ​យោងតាម​របាយការណ៍​ខាងដើម​៕


Tag:
 ចំណូល​អង្គរ​
  គ្រឹះស្ថាន​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com