អត្ថបទពាណិជ្ជកម្ម
BBQ Chicken Cambodia ផ្ដល់ជូន​ឈុត​អាហារ​សម្រាប់​ដឹកជញ្ជូន​ដល់ផ្ទះ​យ៉ាង​ពិសេស​
02, Dec 2016 , 11:23 am        
រូបភាព
​ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា ផ្តល់ជូន ឈុត​អាហារ​ពិសេស​ថ្មី ៣​ឈុត ដ៏​ឈ្ងុយឆ្ងាញ់ ដោយមាន​ការ​ថែម​ជូន ផូ​ស្ទ័​រ និង​ដប​ទឹក​ដ៏​ស្រស់ស្អាត ពី​ក្រុម​តារាចម្រៀង BTS ពី​សំណាក់​ប្រទេស​កូរ៉េ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៧ និង​សម្រាប់តែ​ការដឹកជញ្ជូន​ដល់ផ្ទះ​តែប៉ុណ្ណោះ​។​

•​    ​ឈុត​ទី​១ មានតម្លៃ $១៥.៥០ មានដូចជា ហ្កោ​ល​ដិ​ន​ស្ត្រី​ប​សាឡាដ សាច់មាន់​ប៊ី​ប៊ី​វី​ង ៥​ដុំ ឈុត​សាច់មាន់​ម្រេចខ្មៅ ជាមួយ​បា​យស កូកាកូឡា​ចំណុះ ១.៥​លីត្រ​ចំនួន​១​ដប ជាមួយនឹង​ការ​ថែម​ជូន​ផូ​ស្ទ័​រ​រូប​ក្រុម​តារា​កូរ៉េ BTS ចំនួន​១​។​
 
•​    ​ឈុត​ទី​២ មានតម្លៃ $២២.៥០ មានដូចជា ហ្កោ​ល​ដិ​ន​ស្ត្រី​ប​សាឡាដ សាច់មាន់​ប៊ី​ប៊ី​វី​ង ៥​ដុំ សាច់​កូរ៉េ​ប៊ី​ប៊ី​ឃ្យូ ចំនួន​២​ដុំ បាយ​ឆា​គីម​ឈី​សាច់មាន់ ចំនួន​១​ចាន កូកាកូឡា​ចំណុះ ១.៥​លីត្រ​ចំនួន ២​ដប  ជាមួយនឹង​ការ​ថែម​ជូន​ដប​ទឹក ដែលមាន​រូប​ក្រុម​តារា​កូរ៉េ BTS ចំនួន​១​។​

 
•​    ​ឈុត​ទី​៣ មានតម្លៃ $២៨.៥០ មានដូចជា ហ្កោ​ល​ដិ​ន​ស្ត្រី​ប​សាឡាដ សាច់មាន់​ប៊ី​ប៊ី​វី​ង ៥​ដុំ សាច់មាន់​ហ្គោល​ដិ​ន​ស្ត្រី​ប ចំនួន​៦​ដុំ  សាច់​កូរ៉េ​ប៊ី​ប៊ី​ឃ្យូ ចំនួន​២​ដុំ ប៊ី​ប៊ី​ម​បាប់​ចំនួន ១​ចាន កូកាកូឡា​ចំណុះ ១.៥​លីត្រ​ចំនួន​២​ដប  ជាមួយនឹង​ការ​ថែម​ជូន​ដប​ទឹក និង​ផូ​ស្ទ័​រ ដែលមាន​រូប​ក្រុម​តារា​កូរ៉េ BTS ចំនួន​១​។​

 
​គួរបញ្ជាក់​ផងដែរ​ថា ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា មាន ៤ សាខា នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប រួមមាន សាខា​បឹង​កេងកង សាខា​ផ្លូវ​កម្ពុជា​ក្រោម សាខា​ផ្សារ​ទំនើប​សូរិយា និង សាខា​អង្គរ​ត្រេ​ដ​សេន​ធ័​រ ខេត្តសៀមរាប​។ លើសពីនេះ​ទៀត ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា ត្រូវបាន​ទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia)​។ EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ដឹ ភី​ហ្សា ខម​ផេ​នី ( The Pizza Company ) ខួ​ស្តា កាហ្វេ (Costa Coffee)  ដេ​រី​ឃ្វី​ន (Dairy Queen) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) និង ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com