កីឡាជាតិ
ជាតិ
លោក John Mcglynn វិល​ដឹកនាំ​ក្លិប​បឹងកេត​អង្គរ​វិញ​
09, Jan 2017 , 7:39 pm        
រូបភាព
ដោយ:
​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្របខណ្ឌ​កំពូល​កម្ពុជា បឹងកេត​អង្គរ បានប្រកាស​តែងតាំង​លោក Jonh Mcglynn ជា​គ្រូ​បង្គោល​បណ្តោះអាសន្ន បន្ទាប់ពី​ការចាកចេញ​របស់លោក ប្រាក់ សុវណ្ណារ៉ា​។ គ្រូបង្វឹក​ជនជាតិ​អូស្ត្រាលី​រូបនេះ ក៏​ធ្លាប់​ដឹកនាំ​បឹងកេត​អង្គរ​រយៈពេល​ខ្លី​ផងដែរ កាលពី​រដូវ​កាល​ឆ្នាំ​២០១៤-២០១៥ ។

 
​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ថ្ងៃទី​៩ ខែមករា បឹងកេត​អង្គរ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សូម​ស្វាគមន៍​ការវិល​ត្រឡប់មកវិញ​របស់ John Ynwa Mcglynn​។ បឹងកេត​អង្គរ​សូម​ប្រកាស​ពី​ការតែងតាំង John McGlynn ជា​គ្រូ​បង្គោល​បណ្ដោះ​អាស​ន្ត​នៅថ្ងៃនេះ​។ គ្រូបង្វឹក​សញ្ជាតិ​អូស្ត្រាលី កម្រិត A License រូបនេះ​នឹង​ទទួល​ភារកិច្ច​ដឹកនាំ​ក្រុម​បឹងកេត​អង្គរ​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជម្រុះ​ពានរង្វាន់​អន្ដរជាតិ AFC Cup នាពេលខាងមុខ​»៕

Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  John Mcglynn
© រក្សាសិទ្ធិដោយ thmeythmey.com