ព័ត៍មានសុខភាព
បុរស​មិនអាច​មានកូន ដោយសារតែ​មេជី​វិត​ឈ្មោល​តិច ចុះ​មេជី​វិត​ឈ្មោល​តិច​បណ្តាលមកពី​អ្វី​?
13, Jan 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ធម្មតា​មេជី​វិត​ឈ្មោល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ដល់​ការ​មាន​ផ្ទៃពោះ ហើយ​កាលណា​ដែល​ចំនួន​របស់​វា​មាន​តិច និង​គ្មាន​ចលនា​ខ្លាំងក្លា​ទេ វា​ពិតជា​ធ្វើ​ឲ្យ​ការ​មាន​ផ្ទៃពោះ​តែងតែ​ទទួលបាន​កា​រប​រ៉ា​ជ័យ​ជាមិនខាន​។ ការ​ស្លៀក​សម្លៀកបំពាក់​តឹងៗ ក៏​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​មេជី​វិត​ឈ្មោល​ដែរ ជាពិសេស​បុរស​ដែលមាន​បញ្ហា​មេជី​វិត​ឈ្មោល​មាន​តិច​ស្រាប់​។ ទម្លាប់​អាកា​រៈ​ដូចជា ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​ផ្លូវភេទ​របស់​ពួកគេ​ដែរ​។

 
​សម្រាប់​គូ​ស្វាមីភរិយា​ដែល​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ធ្វើជា​ឪពុកម្តាយ​គេ តែ​បែរជា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ឥ​ទ្ធ​ប្រយោជន៍ និង​មិន​ទទួលជោគជ័យ​ទៀត ដោយសារតែ​មេជី​វិត​ឈ្មោល​មិន​គ្រប់គ្រាន់ ដូច្នេះ​យក​ល្អ​ខាង​ប្រុស​គួរតែ​ធ្វើយ៉ាងណា​ចៀសវាង​នូវ​រឿង​ដូចខាងក្រោម​នេះ​ឲ្យ​បាន​ផង​៖
 
​ភាព​ក្តៅ​
​ការដែល​យើង​រស់នៅក្នុង​សីតុណ្ហភាព​ក្តៅ​ចាប់ពី ៣៦,៦​អង្សា​ឡើងទៅ ការផលិត​របស់​មេជី​វិត​ឈ្មោល​ត្រូវបាន​កាត់បន្ថយ និង​ចំនួន និង​ភាពរឹងមាំ​របស់​វា​ក៏​ថយចុះ​ដែរ ដែលជា​ហេតុ​នាំ​ឲ្យ​ថយចុះ​ដល់​សមត្ថភាព​នៃ​ការបន្ត​ពូជ​ទៀត​។ រឿងនេះ​មិនមែន​និយាយ​តែ​អាកាសធាតុ​ខាងក្រៅ​ទេ តែ​ការ​ត្រាំ​ក្នុង​ទឹក​ក្តៅ Jacuzzi កម្តៅ​ចេញពី​កុំព្យូទ័រ​ឡេ​ប​ថប់​ក៏​អាចជា​ដើមហេតុ​នៃ​រឿងនេះ​ដែរ​។ 
 
​សម្លៀកបំពាក់​តឹងៗ​
​ការដែល​ស្លៀកពាក់​សម្លៀកបំពាក់​តឹងៗ​ពេក​ជាពិសេស ខោ​ទ្រនាប់ អាច​រំខាន​ដល់​ការផលិត និង​ការលូតលាស់​របស់​មេជី​វិត​ឈ្មោល​បាន​។ ដូច្នេះ​សមត្ថភាព​របស់​កូនទាហាន​តូចៗ​របស់​អ្នក​ពិតជា​ថយចុះ​ខ្លាំង​ជាមិនខាន​។ 
 
​ការ​ធាត់​ជ្រុល​
​បុរស និង​ស្ត្រី​ច្រើន​តែមាន​ឥទ្ធិពល​មួយ​ស្មើគ្នា​ពី​បញ្ហា​អតុល្យភាព​អ័រម៉ូន​ដោយសារតែ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ច្រើនពេក ជាពិសេស​ការ​ធាត់​ជ្រុល​តែម្តង​។ បញ្ហា​នោះ​គឺ​តែងតែ​ទាក់ទង​នឹង​ការមិនអាច​មានកូន​បានតែ​ម្តង​។ 
 
​ទូរស័ព្ទដៃ​
​តាម​ការសិក្សា​បាន​សន្និដ្ឋានថា កាំរស្មី​វិទ្យុសកម្ម​របស់​ទូរស័ព្ទ​អាច​នឹង​សម្លាប់​មេជី​វិត​ឈ្មោល​បាន ជាពិសេស​បុរស​ដែល​ប្រើ​ទូរស័ព្ទដៃ​រយៈពេល​យូរៗ​ពេក​។​

​ការប្រើ​ថ្នាំ និង​គ្រឿង​ស្រវឹង​
​ការជក់បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការប្រើ​ថ្នាំញៀន ត្រូវបាន​គេ​រកឃើញថា អាច​កាត់បន្ថយ​ឥទ្ធិពល​នៃ​គុណភាព​របស់​មេជី​វិត​ឈ្មោល ព្រមទាំង​សមត្ថភាព​បន្ត​ពូជ​ថែម​ទៀតផង​។ វា​ក៏​រំខាន​ដល់​មុខងារ​ផ្លូវភេទ​មនុស្ស​យើង​ផងដែរ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com