បទយកការណ៍ / បទសម្ភាសន៍
លោក ភួ ពុ​យ​៖ តម្លៃ​ស្រូវ​នឹង​លែងមាន​បញ្ហា ក្រោយ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​សង់​រួចរាល់​
12, Jan 2017 , 10:39 pm        
រូបភាព
​នៅក្នុង​ឆ្នាំ​២០១៧​នេះ រដ្ឋាភិបាល​គ្រោង​សង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ ដែល​នឹង​ចំណាយ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់​ថ្ងៃ​ស្រូវ​របស់​ប្រជាកសិករ​។ ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​នេះ គ្រោង​នឹង​សង់​ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០១៧​នេះ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹងថា​ក្រុមហ៊ុន​មួយណា​នឹង​ទទួលបាន​ទុនវិនិយោគ​នេះ​ពី​រដ្ឋាភិបាល​នៅឡើយ​។

 
​លោក ភួ ពុ​យ ប្រធាន​ធនាគារ​ស្រូវ​បញ្ជាក់ថា ការសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​នេះ នឹង​ផ្តល់​សារៈសំខាន់​ចម្បង​ដល់​ប្រជាកសិករ ពោលគឺ​ទីផ្សារ​ស្រូវ នឹងមិន​ជួប​បញ្ហា​ធ្លាក់​ថ្លៃ​ហួស​កម្រិត​។  លោក ភួ ពុ​យ ដែលជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​ផង​នោះ បញ្ជាក់​ដូច្នេះ​ថា​៖«​ជួយ​ដល់​កសិករ​ក្នុងការ​ផលិតផល​មក គាត់​លក់​ចេញទៅ​ក្នុង​ទីផ្សារ មិន​ទួ​ប​បញ្ហា​ការស្ទះ​ទីផ្សារ ក៏ដូចជា​ការចុះ​ថ្លៃ​ហួស​កម្រិត​។ ដូច្នេះ​ទីផ្សារ​របស់​កសិករ​គឺ​ល្អ មិនអាច​ជួប​បញ្ហា​ក្នុង​ការលក់​ចេញ​។ 
 
​បើតាម ភួ ពុ​យ  ក្រោយ​សង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត ដែល​អាច​ស្តុក​ស្រូវ​បាន ២០​ម៉ឺន​តោន និង​ស​ម្ងួ​ត​ស្រូវ​ប្រមាណ​៣​ពាន់​តោន​ក្នុង​មួយថ្ងៃ​នេះ ក៏​នឹង​ព​ន្លឿ​ន​ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​សម្រេចបាន​១​លាន​តោន ក្នុង​មួយឆ្នាំ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ដែរ​។ 
 
​ដើម្បី​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា និង​លោក ភួ ពុ​យ ប្រធាន​ធនាគារ​ស្រូវ និង​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង ដូចតទៅ​៖
 
 
 

Tag:
 ភួ ពុ​យ​
 ​ ស្រូវ​
 ​ អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com